ប្រភពព័ត៌មានពី RT ចេញចុះផ្សាយថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩
អ្នកប្រឹក្សាលោកស្រី Angela Merkel និងដៃគូចម្រុះសង្គមប្រជាធិបតេយ្យ (SPD) របស់ខ្លួនរាយការណ៍ថា ពួកគេព្រមព្រៀងផែនការដើម្បីដកសញ្ជាត់អ្នកប្រយុទ្ធដើម្បីរដ្ឋអ៊ី ស្លាម (IS ISIS) ពីសញ្ជាតិរបស់ពួកគេ។ មនុស្សចំនួនមួយពាន់នាក់ចាកចេញពីប្រទេសរបស់ខ្លួនដែលមានសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌ាចាប់តាំងពីឆ្នាំ២០១៣មក។
មនុស្សចំនួនប្រហែលមួយភាគបីត្រឡប់ទៅប្រទេសអាឡឺម៉ង់ ហើយមនុស្សចំនួន៣នាក់ផ្សេងទៀតត្រូវ គេជឿថាស្លាប់ហើយអ្នកផ្សេងទៀតនៅតែស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីហើយមានអ្នកខ្លះត្រូវជាប់ឃុំខ្លួនដោយកម្លាំងអ៊ីរ៉ាក់ និងយុទ្ធជនដែលមានការគាំទ្រពីសហរដ្ឋអាមេរិកក្នុង ប្រទេសស៊ីរី។
សារព័ត៌មាន Sueddeutsche Zeitung ដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាល ដោយនិយាយថា លក្ខណៈវិនិច្ឆ័យចំនួនបីនឹងត្រូវអនុវត្តដើម្បីឱ្យរដ្ឋាភិបាលដកហូតសញ្ជាតិជនជាតិអាឡឺម៉ង់ ដែលប្រមូលកម្លាំងសម្រាប់ក្រុមអ៊ីស្លាម។
បុគ្គលបែបនេះត្រូវតែមានសញ្ជាតិទី២ជាមនុស្សពេញវ័យហើយពួកគេនឹងត្រូវបានគេដកហូតសញ្ជាតិរបស់ពួកគេប្រសិនបើពួកគេប្រមូលគ្នាប្រយុទ្ធដើម្បី IS ក្រោយពីច្បាប់ថ្មីចូលជាធរមាន។ នៅមុនលោកប្រធានាធិបតីអាមេរិក Donald Trump ជំរុញឱ្យចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់ ដកសញ្ជាតិក្រុមអ្នកប្រយុទ្ធ IS ចំនួនជាង៨០០នាក់ចេញ និងកាត់ទោសពួកគេ។
