ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩
សារព័ត៌មាន រាយការណ៍នៅថ្ងៃចន្ទថា ប្រទេសQatar កំពុងសិក្សាទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-៤០០ ដោយបន្ថែមថា កិច្ចព្រមព្រៀងមានសក្តានុពលដែលអារ៉ាប់ប៊ីសោឌីជំទាស់មិនមែនជាការងាររបស់ក្រុង Riyadh នោះទេ។
លោក Sheikh Mohammed bin Abdulrahman al-Thani រដ្ឋមន្រ្តីក្រសួងការបរទេសមានប្រសាសន៍ថា មិនមានភ័ស្តតាងក្នុងឈូងសមុទ្រ Gulf ជុំវិញការចោទប្រកាន់ពីប្រទេសអារ៉ាប៊ីសោឌី និងរដ្ឋអារ៉ាប់ផ្សេង ទៀតថាប្រទេសQatar គាំទ្រភេរវកម្មនោះទេ។ រដ្ឋធានី Doha ដិសេធចំពោះការចោទប្រកាន់។
លោក Sheikh Mohammed ប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីថា មានការពិភាក្សាដេញថ្លៃគ្រឿងបរិក្ខាររុស្ស៊ីជាច្រើនប៉ុន្តែមិនទាន់មានការយល់ដឹងពីសម្ភារៈទាំងនោះនៅឡើយទេ។ Tamim bin Hamad Al Thani ធ្វើកិច្ចចរចានៅថ្ងៃចន្ទជាមួយលោក Lavrov ក្នុងទីក្រុង Doha ពិភាក្សាអំពីការអភិវឌ្ឍតំបន់និងអន្តរជាតិជាពិសេសស្ថានការណ៍នៅស៊ីរី លីប៊ី និងសូម៉ាលី។
