ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩
យោងតាមរបាយការណ៍ បុរសម្នាក់រងការចោទប្រកាន់ពីបទរកឃើញកញ្ចប់គួរឱ្យសង្ស័យ នៅកណ្តាលទីក្រុង Newcastle។ ទទឹមនឹងនេះផងដែរ មន្រ្តីបានឆ្លើយតបនឹងការរំខានមួយ នៅផ្លូវ Westgate កាលពីថ្ងៃសុក្រ ហើយក៏រកឃើញកញ្ចប់គួរឱ្យសង្ស័យមួយដែលប្រែក្លាយទៅជាគ្រាប់បែកដៃមិនទាន់ផ្ទុះផងដែរ។
បុរសម្នាក់វ័យ៦០ឆ្នាំម្នាក់ រងការចោទប្រកាន់ពីបទគំរាមកំហែងសម្លាប់ និងផ្សាយព័ត៌មានមិនពិតអំពីការវាយប្រហារដោយគ្រាប់បែកទៀតផង។ ហើយលោករង់ចាំកាលកំណត់របស់ចៅក្រមនៅ Bedlington នៅក្រោយពេលក្រោយ។
ចំណែកឯបុរសទីពីរម្នាក់ទៀតវ័យ៣៥ឆ្នាំត្រូវចាប់ខ្លួន និងដោះលែងវិញ ដោយរង់ចាំការសាកសួរបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ផងដែរថា គ្មាននរណាម្នាក់ត្រូវគេរាយការណ៍ថា រងគ្រោះដោយហេតុការណ៍នេះឡើយ៕
