ប្រទេសប៉ាគីស្ថានឃាត់សមាជិកភេរវករដែលវាយប្រហារលើប្រទេសឥណ្ឌា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩

Islamabad ឃាត់សាច់ញាតិជិតស្និទ្ធរបស់មេដឹកនាំ​ក្រុមភេរវកម្មអ៊ីស្លាម​ដែលស្ថិតនៅចំណុច​កណ្តាលនៃភាពតានតឹងយ៉ាងខ្លាំងរវាងភាពតានតឹងរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន។ ប្រទេសប៉ាគីស្ថានបដិសេធថាការបង្ក្រាបនេះផ្តួចផ្តើមដោយមានសម្ពាធពីក្រុង New Delhi ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Shehryar Khan Afridi បញ្ជាក់ថា លោក Mufti Abdul Rauf ស្ថិតក្នុងចំណោមមនុស្សចំនួន៤៤នាក់ជាកម្មសិទ្ធិរបស់អង្គការដែលគេហាមឃាត់ ដោយ​គាត់ត្រូវគេឃាត់ខ្លួនបាននៅថ្ងៃអង្គារ។ លោក Rauf គឺជាប្អូនប្រុសរបស់លោក Masood Azhar ជាប្រធានរបស់ក្រុមជីហាដនិយមនៅប្រទេសប៉ាគីស្ថាន Jaish-e-Mohammed (JeM) ធ្វើការវាយប្រហារភេរវកម្ម​ឆ្លងកាត់ព្រំដែនជាមួយឥណ្ឌា។

កូនប្រុសរបស់​ Azhar ក៏ត្រូវគេ ឃុំឃាំងផងដែរ។ តាមរយៈការថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានលោករដ្ឋមន្រ្តីទទួល​ស្គាល់​ថាឈ្មោះរបស់បុរសទាំងពីរមានក្នុងឯកសារ”ភេរវករ” ដោយប្រទេសឥណ្ឌាចែកចាយព័តនេះជាមួយរដ្ឋអ៊ីស្លាម៉ាបាដនៅពេលថ្មីៗនេះដោយ ប៉ុន្តែឥណ្ឌាបញ្ជាក់ធ្ងន់ថា ​ការបង្រ្កាបមិនមាន​ការ​ជំរុញពីរឿងនេះទេ។

មន្ត្រីប៉ាគីស្ថានមានប្រសាសន៍ថា​ ប្រទេសរបស់ខ្លួនកំពុងធ្វើសកម្ម​ភាព​ប្រឆាំងនឹងក្រុមដែលហាមឃាត់​ក្នុងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយមិនមានសម្ពាធពី ខាងក្រៅអ្វីទាំងអស់។ សេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងខណៈដែលប្រទេសឥណ្ឌា ចោទប្រកាន់អ៊ីស្លាមបាដជាយូរថា មានភាពអសកម្មចំពោះ JeM ។ គោលបំណង​របស់​ក្រុមនេះគឺចង់ឱ្យមានការបែកចែកព្រំដែននៅតំបន់ជម្លោះក្នុងតំបន់កាស្មៀរ ដោយឥឡូវនេះ ទីនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុ New Delhi ដឺលនឹងចូលរួមជាមួយប្រទេសប៉ាគីស្ថាន។

នៅខែមុន ពួកសកម្មប្រយុទ្ធប្រកាសទទួលខុសត្រូវចំពោះ ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលសម្លាប់ប៉ូលិសឥណ្ឌាមានចំនួនច្រើនជាង៤០ នាក់។ នៅរយៈពេលពីរសប្តាហ៍ក្រោយមក ប្រទេសឥណ្ឌាបញ្ជូនយន្ដហោះជាច្រើនគ្រឿងដើម្បីបំផ្ទុះគ្រាប់បែកដែលអះអាងថាទីនោះជាជំរុំភេរវកម្មនៅលើដីប៉ាគីស្ថាន។ ជម្លោះនេះរាលដាលយ៉ាងឆាប់រហ័សទៅជាការបាញ់ផ្លោងឆ្លង​កាត់ព្រំដែន និងការប្រយុទ្ធតាមអាកាសរវាងប្រទេសទាំងពីរ។

LEAVE A REPLY

Please enter your comment!
Please enter your name here