អតីតប្រធានាធិបតីសារភាពថាចារកម្មប៉ាគីស្ថានប្រើភេរវករ JeM វាយប្រហារនៅប្រទេសឥណ្ឌា

0

ប្រភពពី RT ចេញផ្សាយថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩

ចារកម្ប៉ាគីស្ថានប្រើភេរវករ Jaish-e-Mohammed ដើម្បីវាយប្រហារប្រទេសឥណ្ឌា ខណៈពេលដែលគាត់កំពុងកាន់តំណែងនេះ។ អតីតប្រធានាធិបតីលោក Pervez Musharraf បានសារភាពថានៅពេលក្រុមសកម្មប្រយុទ្ធកាន់កាប់តំបន់កណ្តាលនៅក្នុងភាពតានតឹងឆ្លងកាត់ព្រំដែនកាស្មៀ។

“ចារកម្មរបស់យើងបានជាប់ពាក់ព័ន្ធក្នុងការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន។ លោក Musharraf រំលឹកឡើងវិញបន្ទាប់ពីត្រូវបានសួរដោយអ្នកកាសែតប៉ាគីស្ថានថាហេតុអ្វីបានជាលោកមិនបានចាត់វិធានការប្រឆាំងនឹងភេរវករ Jaish-e-Mohammed (JeM) នៅពេលដែលលោកកាន់អំណាចនៅចន្លោះឆ្នាំ២០០១និង២០០៨។

អតីតប្រធានាធិបតីរូបនេះបន្ថែមថា “ទាំងនោះគឺជាពេលវេលាខុសៗគ្នា ហើយខ្ញុំក៏មិនទទូចដែរ” ទោះបីជាសារភាពថាខ្លួនគាត់ជាគោលដៅក្នុងការប៉ុនប៉ងឃាតកម្មមួយដែលមិនជោគជ័យក៏ដោយ។

ភេរវករ JeM ត្រូវបង្កើតឡើងមួយឆ្នាំមុនពេលលោកMusharraf ចូលកាន់តំណែង។ ក្រុមប្រយុទ្ធដែលដឹកនាំដោយលោក Masood Azhar ធ្វើការវាយប្រហារម្តងហើយម្តងទៀតនៅតំបន់កាស្មៀរដោយព្យាយាមបំបែករដ្ឋចេញពីប្រទេសឥណ្ឌាដែលអាចចូលរួមជាមួយប៉ាគីស្ថាន។

សកម្មភាពរបស់ក្រុមនេះត្រូវយកចិត្តទុកដាក់ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះបន្ទាប់ពីប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារកម្មវីធី Pulwama ថ្ងៃទី១៤ ខែកុម្ភៈដែលបណ្តាលឱ្យទាហានប៉ារ៉ាចំនួនជាង៤០នាក់ស្លាប់។ ឧបទ្ទវហេតុនេះផ្ទុះឡើងនូវភាពតានតឹងថ្មីមួយរវាងក្រុមសត្រូវក្នុងតំបន់ដោយមានការឆ្លងកាត់ព្រំដែននិងការប្រយុទ្ធគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here