ទីក្រុងបារាំងរងការវាយប្រហារនៅរាត្រីទី៤ ដោយអំពើហិង្សាប្រឆាំងនឹងប៉ូលិស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩

ក្រុមកុប្បកម្មដុតរថយន្តហើយចោលស្រាក្រឡុក Molotov ពីដំបូលផ្ទះខណៈដែលនៅទីក្រុង Grenoble បារាំងរងការឆេះរោលរាលលើកទី៤ ជាប់ៗគ្នា​បណ្ដាលមកពីការស្លាប់ក្មេងជំទង់ចំនួនពីរនាក់ក្នុងការប៉ះទង្គិចជាមួយប៉ូលិស។ ឃ្លីបថតដោយ Ruptly បង្ហាញរថយន្តក្រឡាប់និងឆេះដែលបង្ករដោយកុបករនៅ Grenoble ភាគអាគ្នេយ៍ប្រទេសបារាំង​។

ក្រុមពន្លត់អគ្គីភ័យ និងប៉ូលិសដាក់ពង្រាយកម្លាំងនៅកន្លែងកើតហេតុ។ ថ្ងៃពុធគឺជាថ្ងៃទីបួន ដែលមានភាពវឹកវរជាប់ៗគ្នាបណ្តលឱ្យរញ្ជួយទីក្រុង។ កុបកម្មថ្មីផ្ទុះឡើងនៅប្រហែលម៉ោង៩ យប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាគេមើលឃើញមនុស្សកំពុងគប់ដុំថ្ម និងគប់​ស្រា​ក្រឡុក Molotov ពីដំបូលលើមន្ត្រីប៉ូលិស។ អំពើហិង្សាដែលភាគច្រើនស្ថិតក្នុងស្រុក Mistral របស់ទីក្រុងនេះបង្កឡើងដោយសារកាស្លាប់របស់យុវជនពីរនាក់ដែលមានអាយុពី១៧ ទៅ១៩ឆ្នាំ។

ក្មេងជំទង់ត្រូវគេសម្លាប់ក្នុងអំឡុងមានការបង្ក្រាបរបស់ប៉ូលិសនៅថ្ងៃសៅរ៍​ខណៈ កំពុងបើកម៉ូតូបុក។ កុបករបន្ទោសប៉ូលិសចំពោះការស្លាប់របស់ពួកគេ។ ក្នុងអំឡុង​​ពេលយប់មុនៗក្រុមកុបករបាញ់គ្រាប់បែកហើយគប់គ្រាប់បែកសាំងទៅលើមន្ត្រីប៉ូលិសដែលប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្ក្រាបអំពើហិង្សានេះ។ យ៉ាងហោចណាស់មានរថយន្តចំនួន៦៥ គ្រឿងឆេះក្នុងកំឡុងពេលមានភាពចលាចល។ មានមនុស្សប្រហែល២.០០០នាក់បានចូលរួមដើរដង្ហែដោយសន្តិវិធីដើម្បីចងចាំចំពោះក្មេងជំទង់ពីរនាក់ដែឡស្លាប់នៅក្នុងការបង្ក្រាបរបស់ប៉ូលិស។

LEAVE A REPLY

Please enter your comment!
Please enter your name here