ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩
ប៉ូលិស និងក្រុមអ្នកជំនាញខាងបំផ្ទុះគ្រាប់បែកនៅកន្លែងកើតហេតុដែលមានការព្រមានអំពីសន្តិសុខ នៅភាគខាងត្បូងទីក្រុងបែលហ្វាស ប្រទេសអៀរឡង់ខាងជើង។
យោងតាមរបាយការណ៍មួយ បង្ហាញពីវត្ថុសង្ស័យមួយត្រូវបានរកឃើញនៅផ្លូវ Cromwell ចេញពីរុក្ខវិថី Botanic Avenue នៅទីក្រុងបែលហ្វាស ប្រទេសអៀរឡង់ខាងជើង។
ទទឹមនឹងនេះផងដែរ ផ្នែកខ្លះរបស់ផ្លូវ Cromwell និងរុក្ខវិថី Botanic Avenue ត្រូវបានបិទហើយទីតាំងជាច្រើនក៏ត្រូវបានគេជម្លៀសភ្លាមៗផងដែរៃ។ សូមបញ្ជាក់ផងដែរថា អ្នកបើកបរត្រូវបានគេណែនាំឱ្យមិនឱ្យចូលក្នុងតំបន់នេះទៀតផង៕
