យន្តហោះកូឡុំប៊ីធ្លាក់សម្លាប់មនុស្ស១២នាក់នៅជិតទីក្រុង Villavicencio

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩

អាជ្ញាធរនិយាយថា យន្តហោះមួយគ្រឿងធ្លាក់នៅកណ្តាលប្រទេសកូឡុំប៊ីសម្លាប់មនុស្សចំនួន១២នាក់ដែលជិះនៅលើយន្តហោះនោះ។ អ្នកបើកបរយន្តហោះរាយការណ៍ថា ម៉ាស៊ីន២មានបញ្ហាបច្ចេកទេស ហើយបន្ទាប់មកក៏បាត់ទំនាក់ទំនង និងធ្លាក់នៅភាគអាគ្នេយ៍ទីក្រុង Villavicencio ប្រទេសកូឡុំប៊ីផងដែរ។

អាជ្ញាធរអាកាសចរណ៍និយាយថា អ្នកស៊ើបអង្កេតកំពុងតែព្យាយាមកំណត់អត្តសញ្ញាណអ្នកស្លាប់។ យន្តហោះ Douglas DC-3 ផលិតឡើងដំបូងនៅទសវត្សឆ្នាំ១៩៣០ អាចផ្ទុកមនុស្សបាន៣០នាក់។ ក្រុមហ៊ុនហោះហើរ Laser Aereo កំពុងប្រើប្រាស់ដឹកអ្នកដំណើរឆ្ពោះទៅកាន់ទីក្រុង Villavicencio ពីតំបន់ Taraira ។

រហូតមកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបណ្តាលឱ្យមានមានបញ្ហានោះទេ។ ហើយគេបានរកឃើញបំណែកប្រហែលមួយម៉ោងបន្ទាប់ពីការត្រួតពិនិត្យចរចារផ្លូវអាកាសដែលបានបាត់ការទាក់ទង។ ទីក្រុង Villavicencio មានចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីBogotá និងតំបន់ Taraira ស្ថិតនៅតាមព្រំដែនប្រទល់កូឡុំប៊ីជាមួយប្រទេសប្រេស៊ីលផងដែរ។

ហើយយន្តហោះនេះត្រូវបានគេរាយការណ៍ថា ត្រូវបានគេបង្ខំឱ្យចុះចតនៅទីក្រុង San Jose del Guaviare ដោយសារតែអាកាសធាតុមិនល្អផងដែរ។ យោងតាមរបាយការណ៍បាននិយាយថា វាបានធ្លាក់ប្រហែល៨៩គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Villavicencio ក្បែរទីក្រុង San Carlos de Guaroa ៕

LEAVE A REPLY

Please enter your comment!
Please enter your name here