ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩
រដ្ឋមន្រ្តីវប្បធម៍អ៊ីរ៉ាក់លោក Abdul Amir al-Hamdani ដាក់បង្ហាញរូបសំណាកវីរៈជនជាតិនិយមម្នាក់ដែលបានផ្តល់ទីជម្រកដើម្បីលាក់ខ្លួនដល់សិស្សយោធាមួយក្រុមគេចចេញពីអំពើឃោរឃៅរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៤។
ថ្លែងនៅក្នុងសុន្ទរកថានៅក្នុងពិធីតាំងពិព័ណ៌សិល្បៈមួយកាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីរូបនេះនិយាយថារូបចម្លាក់សំរឹទ្ធទទួលស្គាល់ពីការពលីកម្មដ៏ធំធេងរបស់លោកស្រី Aliyah Khalaf Saleh ដែលត្រូវបានគេស្គាល់ថា Umm Qusay ហើយលោកបាននិយាយទៀតថានេះគឺជាគំរូដ៏ល្អបំផុតនៃវីរភាពរបស់លោកស្រីនៅពេលដែលលោកស្រីបានការពារក្រុមយុវជនគេចផុតពីពួកភេរវកររដ្ឋអ៊ីស្លាម។
រូបសំណាកនេះមានកម្ពស់៨០សង់ទីម៉ែត្រ និងមានគ្រឹះក្រោមប្រហែល៤០សង់ទីម៉ែត្រ។ គួររំលឹកថាលោកស្រីមានអាយុ៦២ឆ្នាំកើតនៅក្នុងខេត្ត Salahuddin ប្រទេសអ៊ីរ៉ាក់ក្បែរទីក្រុង Tikrit ។ លោកស្រីមិនមានឱកាសបានរៀនសូត្រនោះទេ និងបានរៀបការតាំងពីអាយុ១៣ឆ្នាំ។
លោកស្រីបាននិយាយថាពួក SIS បានសម្លាប់ប្តីកូនប្រុស និងក្មួយរបស់លោកស្រីនៅចំពោះមុខលោកស្រី។ លោកស្រី Umm Qusay បានជួយសង្គ្រោះដល់យុវជនចំនួន២០នាក់ក្នុងរយៈពេល១៧ថ្ងៃ។ ដោយលោកស្រីបានលាក់បាំងពួកគេដោយបានផ្តល់កាតសិស្សពីសាកលវិទ្យាល័យក្នុងតំបន់ដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ និងបានជួយរៀបចំផ្លូវរត់គេចខ្លួនដល់ពួក។