មេដឹកនាំតាលីបង់ដែលរស់នៅថ្ងៃចុងក្រោយជិតមូលដ្ឋានទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានខណះក្រុមCIAស្វែងរកកន្លែងផ្សេង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩

អ្នកកាសែតហូឡង់ម្នាក់អះអាងថា មេដឹកនាំតាលីបង់ម្នាក់និងសហស្ថាបនិកលោក Mullah Omar ដែលក្បាលរបស់គាត់បានប្រាក់រង្វាន់១០លានដុល្លារ បែរជារស់ដោយក្តីសុខថ្ងៃចុងក្រោយស្ថិតនៅជិតពីមូលដ្ឋានទ័ពអាមេរិក។

លោក Omar មានអំណាចកើនឡើងនៅពេលលោកចូលរួមជាមួយក្រុមMujahideen អាហ្វហ្គានីស្ថានដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ គាត់បានរួមគ្នាបង្កើតក្រុមតាលីបង់នៅឆ្នាំ១៩៩៤ ហើយរយៈពេលពីរឆ្នាំបានចាប់យកទឹកដីធំៗ ជាច្រើនរួមមានរដ្ឋធានីកាប៊ុល។

ការចោទប្រកាន់ចាប់ខ្លួនមេភេរវករអូសាម៉ាប៊ីនឡាដិនបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី៩ ខែកញ្ញា លោក Omar ក្លាយជាជនត្រូវចាប់ខ្លួនដែលមានតម្លៃរបស់អាមេរិកក្នុងអំឡុងពេលការលុកលុយអាហ្វហ្គានីស្ថាន ប៉ុន្តែគាត់រត់គេចខ្លួនរហូតត្រូវស្លាប់នៅក្នុងឆ្នាំ២០១៣។

ក្នុងរយៈពេល២០ឆ្នាំរវាងស្វែងរកនិងការស្លាប់របស់ Omar មន្រ្តីអាមេរិកនិង CIA ជឿជាក់ថាគាត់លាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ ជាការពិត អ្នកកាសែតជនជាតិហូឡង់ម្នាក់ឈ្មោះBette Dam អះអាងថាគាត់នៅជិតនឹងមូលដ្ឋានទ័ពអាមេរិក។

អតីតអ្នកការពារលោកOmar និងមន្រ្តីអាហ្វហ្គានីស្ថានជាច្រើនប្រាប់លោក Dam ថាលោក Omarចំណាយពេល៤ឆ្នាំដំបូងនៃការបះបោររស់នៅក្នុងផ្ទះតូចតាចមួយនៅក្នុងខេត្ត Zabul ចម្ងាយមួយម៉ោងពីមូលដ្ឋានប្រតិបត្តិការកងម៉ារីន Lagman ។

កងកម្លាំងសហរដ្ឋអាមេរិកវាយលុកតំបន់នេះដោយចៃដន្យ នៅចំណុចមួយដែលស្វែងរកលោកOmar នៅខណៈដែលមេដឺកនាំតាលីលាក់ខ្លួននៅពីក្រោយទ្វារសម្ងាត់មួយ។ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមសាងសង់មូលដ្ឋាន FOB មួយផ្សេងទៀតពីភាពលាក់កំបាំងរបស់ Omar ហើយធ្វើការរត់គេចបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here