ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
នៅជាយក្រុង Addis-ababa នៃរដ្ឋធានីអេត្យូពីនៅអាហ្វ្រិកខាងកើត យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing ៧៣៧ ធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញ វាត្រូវបានគេដឹងថាភ្នាក់ងារអង្គការ សហប្រជាជាតិ និងបុគ្គលិកនៃអង្គការម្ចាស់ជំនួយជាច្រើនបានជិះនៅលើយន្តហោះ។ យន្តហោះបាន ប្រកាសថា”គ្មានអ្នករស់រានមានជីវិតទេ” សម្រាប់អ្នកដំណើរ និងអ្នកដំណើរចំនួន១៥៧នាក់។
រដ្ឋាភិបាលអេត្យូពីបានសម្រេចចិត្តកំណត់យកថ្ងៃទី១១ថាជាថ្ងៃកាន់ទុក។ ជនរងគ្រោះទាំងអស់រួមមានដល់ទៅ៣៥ប្រទេស ហើយមន្ត្រីអ៊ីតាលី ដែលធ្វើការនៅអង្គការស្បៀង អាហារពិភពលោក (WFP)បុគ្គលិកមួយចំនួនបានចូលរួមមហាសន្និបាតនៃកម្មវិធីបរិស្ថានរបស់អង្គការ សហប្រជាជាតិនៅកេនយ៉ាដែលចាប់ផ្តើមពីថ្ងៃទី១១។ យោងតាមស្ថានទូតជប៉ុននៅអេត្យូពីពុំមានអ្នក ដំណើរជនជាតិជប៉ុនទេ។
នៅកន្លែងធ្លាក់យន្តហោះអាជ្ញាធរមូលដ្ឋានកំពុងស្វែងរកការថតសម្លេងហោះហើរ (a black box) និង ក៏ដូចជាស្ថានភាពអាកាសចរណ៍ដែលបានកត់ត្រាទុកថាជាសញ្ញាបញ្ជាក់ពីការស៊ើបអង្កេតមូលហេតុ។ យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថាយន្តហោះនេះជាប្រភេទយន្តហោះ ៧៣៧ MAX ៨ ដែលបានធ្លាក់នៅឥណ្ឌូណេស៊ីកាលពីខែតុលាមុនបន្ទាប់ពីការហោះហើរចេញដំណើរ វាជា ប្រភេទដូចគ្នាទៅនឹងយន្តហោះ Lion ដែលមានមនុស្សចំនួន១៨៩នាក់ត្រូវបានបាត់ខ្លួន។
សារព័ត៌មាន Reuters បានដកស្រង់សម្តីប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយថា “អាជ្ញាធរចិនបាន ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនឈប់ប្រើយន្តហោះប្រភេទ ៧៣៧ MAX”។ យន្តហោះជាង៦០គ្រឿង ត្រូវបានប្រើនៅអេត្យូពីមុនពេលមានគ្រោះថ្នាក់កើតឡើង។