ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
ស្ត្រីឥណ្ឌូនេស៊ីម្នាក់រងការចោទប្រកាន់ពីបទសម្លាប់បងប្រុសមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកាលពីឆ្នាំ២០១៧។ អ្នកនាង Siti Aisyah ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសម្លាប់បងប្រុសមេដឹកនាំកូរ៉េខាងជើងជាមួយការបំពុលចូលប្រព័ន្ធសរសៃប្រសាទរបស់គាត់។
តុលាការប្រទេសម៉ាឡេស៊ីបោះបង់ការចោទប្រកាន់នឹងស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំង២នាក់ ពីបទមនុស្សធ្វើឃាតបងប្រុសជនផ្តាច់ការកូរ៉េខាងជើងលោកគីមជុងអ៊ុន នេះជាការសម្រេចចិត្តដ៏រន្ធត់មួយគ្រាន់តែជាការលែងសើចរបស់មិត្តភក្តិ និងក្រុមគ្រួសាររបស់នាង។
អ្នកនាង Siti Aisyah ត្រូវដោះលែង និងត្រលប់ទៅផ្ទះនៅប្រទេសឥណ្ឌូនេស៊ីវិញបន្ទាប់ពីការសម្រេចចិត្តនៅថ្ងៃចន្ទដោយតុលាការនៅទីក្រុងកូឡាឡាំពួ។
រួមជាមួយនឹងអ្នកនាង Doan Thi Huong ជនជាតិវៀតណាម និងអ្នកនាង Siti រងការចោទប្រកាន់ពីបទឃាតកម្មរបស់លោកគីមជុងណាមនៅព្រលានយន្តហោះទីក្រុងកូឡាឡាំពួ កាលពីខែកុម្ភៈឆ្នាំ២០១៧។ ស្ត្រីទាំងនេះរងការប្រកាន់ពីបទបំពុលប្រព័ន្ធសរសៃប្រសាទដោយប្រើប្រាស់សារធាតុគីមី VX ទៅលើផ្ទៃមុខជនរងគ្រោះ ខណៈដែលរង់ចាំជិះយន្តហោះទៅទីក្រុងម៉ាកាវ។ ហើយគាត់ស្លាប់ក្នុងរយៈពេល២០នាទីក្រោយ។
ទាំងពីរនាង Siti និង Doan អះអាងថាពួកគេមិនដឹងត្រូវគេបោកបញ្ឆោតនៅក្នុងការយកចេញពីការវាយប្រហាររបស់ទីភ្នាក់ងារកូរ៉េខាងជើង គេប្រាប់ពួកគេថាពួកគេកំពុងសម្តែងនៅក្នុងកម្មវិធីកំប្លែងរបស់ជប៉ុនតែប៉ុណ្ណោះ។ ពួកគេទាំងពីរបានអះអាងថា ពួកគេបានគិតថាគ្រាន់តែលាបម្សៅធម្មតាទៅលើមុខរបស់លោកគីមជុងណានតែប៉ុណ្ណោះ ដែលមិនដឹងថាប៉ពាល់ដល់អាយុជីវិតរបស់គាត់នោះទេ៕
