ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
ក្រុមសកម្មប្រយុទ្ធបាញ់សម្លាប់ពលរដ្ឋនៅក្នុងខេត្តស៊ីរីអស់ជាច្រើននាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះយោងតាមប្រភពព័ត៌មានពីឧត្តមសេនីយ៍ទោ Viktor Kupchishin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចនៅប្រទេសស៊ីរីប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទ។
លោក Kupchishin មានប្រសាសន៍ថា ថ្ងៃមុនពួកសកម្មប្រយុទ្ធបើកការបាញ់ប្រហារនៅតំបន់ជាច្រើនក្នុងខេត្ត Latakia, Hama, Idlib និង Aleppo។ ឧត្តមសេនីយ៍រូបនេះបន្ថែមទៀតថា ដើម្បីទប់ស្កាត់មហន្តរាយមនុស្សធម៌នៅជំរំ Rukban ក្នុងប្រទេសស៊ីរីនោះគេបង្កើតច្រកព្រំដែនមនុស្សធម៌ និងច្រកចល័តក្នុងតំបន់ Jleb ។ លោកបញ្ជាក់ថារដ្ឋាភិបាលស៊ីរីធានាសុវត្ថិភាពដល់ពលរដ្ឋជាបណ្តោះអាសន្ន និងសម្រួលឯកសារនៃដំណើរការជួសជុលឱ្យមានលក្ខណៈសាមញ្ញ។ មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នត្រូវគេបង្កើតឡើង ។
ជំរំរបស់ជនភៀសខ្លួន Rukban លេចរូបរាងឡើងនៅតាមព្រំដែនរវាងប្រទេសស៊ីរី និង ហ្ស៊ូដានក្នុងឆ្នាំ២០១៤ ក្រោយពី Amman បិទព្រំដែនរបស់ខ្លួនដោយសារតែបញ្ហាសន្តិសុខនិងសេដ្ឋកិច្ច។ តំបន់ដែលក្រុមប្រដាប់អាវុធខុសច្បាប់គ្រប់គ្រងកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។
នៅថ្ងៃទី៥ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ទីបញ្ចុះសពដែលមានផ្នូរថ្មីចំនួន ៣០០ កន្លែងត្រូវគេរកឃើញនៅជិតជំរំ។ យោងតាមប្រភពព័ត៌មានពីក្រសួងបញ្ចាក់ឱ្យដឹងថា ជំរុំនេះបាត់បង់មុខងាររបស់វា ដោយវាប្រែក្លាយទៅជាទីបម្រុងទុកដាក់ចំណាប់ខ្មាំងដែលគ្រប់ គ្រងដោយកងកម្លាំង។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ជំរកជាច្រើនក្នុងជំរុំមិនមាន លក្ខណ្ឌសមស្របសម្រាប់រដូវរងារ ហើយលក្ខខណ្ឌអនាម័យគឺជាបញ្ហាគួរឱ្យព្រួយបារម្ភ រួមជាមួយនឹងបញ្ហាស្បៀងអាហារ និងទំនិញផ្សេងទៀតអាចរកទិញបានតែនៅទីផ្សារក្រៅប្រទេស ដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធ។
