អង្គការOPCW ឱ្យទីក្រុងDamascus ទទួលខុសត្រូវចំពោះការ​វាយប្រហារ​នៅ Douma

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Alexander Shulgin ថ្លែងក្នុង​សន្និ​សីទសារព័ត៌មានមួយនៅថ្ងៃចន្ទថា ឧបទ្ទវហេតុនៅ Douma របស់ប្រទេស​ស៊ីរីនៅ​ថ្ងៃទី ៧​ខែមេសាឆ្នាំមុនអាចក្លាយជាករណីដំបូងរបស់​អង្គការហាមឃាត់អាវុធគីមី (OPCW)​ ក្នុង​ការ​ប្រើប្រាស់តួនាទីថ្មីរបស់ខ្លួន។

«យើងត្រូវនិយាយថា [នៅពេលរៀបចំ របាយការណ៍​មួយស្តីពី Douma ] អ្នកជំនាញរបស់អង្គការ OPCW មិនហ៊ានប្រឆាំងនឹងសហរដ្ឋអាមេរិក​  បារាំង និង​ចក្រភពអង់គ្លេស ដែលជ្រើសរើសយក​យុត្តិធម៌ក្នុងដៃ​របស់​​ពួកគេហើយជៀសវាងកំណែ​​ផ្សេងទៀតក្រៅពីការសម្រេចចិត្តរបស់ពួកគេផ្ទាល់​ចំពោះ​ការចូលរួមរបស់រដ្ឋាភិបាលស៊ីរី​ក្នុងរដ្ឋ Douma នៅថ្ងៃទី៧ ខែមេសាឆ្នាំ២០១៨។

របាយ​ការណ៍​របស់អង្គការ OPCW មានភាពមិនច្បាស់លាស់លើបញ្ហានេះ។ តាមរយៈការអះអាងបង្ហាញថា សារធាតុក្លរីនត្រូវគេប្រើជាអាវុធគីមី។ ប៉ុន្តែតាមការពិត នៅពេលនោះ Douma ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធ ហេតុដូច្នេះផ្នែកមួយស្តីពីអាវុធ​សារធាតុ​គីមី ដែលគេកំពុងប្រើប្រាស់ពិតជារៀបចំសហគមន៍អន្តរ​ជាតិឱ្យកាន់​ខ្ជាប់នូវ​ជំហរដោយ​ជំរុញការទទួលខុសត្រូវទៅលើទីក្រុង Douma។

នេះទំនងជាការសន្និដ្ឋានដំបូង​របស់ក្រុម​ភារកិច្ចរបស់ OPCW ធ្វើឡើងក្រោមលេខាធិការដ្ឋានបច្ចេកទេសរបស់ OPCW ដោយស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិក​ និងធ្វើការបំពានដោយផ្ទាល់ទៅលើអនុសញ្ញាអាវុធគីមី” ។

របាយការណ៍មួយមានប្រវែងជាង ១០០ ទំព័រត្រូវគេចែកចាយក្នុងចំណោមរដ្ឋដែលជាសមាជិកអនុសញ្ញាអាវុធគីមីនៅថ្ងៃទី១ ខែខែមីនា។ របាយការណ៍នេះអះអាងថា  នៅថ្ងៃទី៧  ខែមេសាឆ្នាំ២០១៨ សារធាតុគីមីពុលដែលមានសារធាតុក្លូរីនត្រូវគេប្រើជាអាវុធក្នុងរដ្ឋ Douma របស់ប្រទេសស៊ីរី។ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនរាប់បញ្ចូលទាំងអង្គការ White Helmets អះអាងថា អាវុធគីមីត្រូវគេប្រើប្រាស់នៅ Douma ភាគខាងកើតតំបន់ Ghouta។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័ររបស់អង្គការនៅថ្ងៃទី៨ ខែមេសាឆ្នាំ២០១៨ គ្រាប់បែកក្លរួត្រូវគេទម្លាក់នៅលើទីក្រុងបណ្តាលឱ្យមានមនុស្សស្លាប់រាប់សិបនាក់។ ជនស៊ីវិលជាច្រើនផ្សេងទៀតត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រសួងការពារជាតិរុស្ស៊ីច្រានចោលរឿងនេះថាជាព័ត៌មានក្លែងក្លាយ។នៅថ្ងៃទី១៤ ខែមេសាឆ្នាំ ២០១៨ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងធ្វើការវាយប្រហារដោយប្រើកាំជ្រួចមីស៊ីលដ៏ធំនៅលើគោលដៅក្នុងប្រទេសស៊ីរីដោយពុំទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មីស៊ីលទាំងនោះវាយប្រហារលើមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅទីក្រុង Damascus   ទីស្នាក់ការរបស់ឆ្មាំគណបក្សសាធារណរដ្ឋ ដែលជាមូលដ្ឋានការពារ ដែនអាកាសយោធា  និងឃ្លាំងរបស់កងទ័ព។ ក្រុងវ៉ាស៊ីនតោន ក្រុងឡុងដ៍ និងប៉ារីសអះអាងថាការវាយប្រហារនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមីក្នុងទីក្រុង Douma។

LEAVE A REPLY

Please enter your comment!
Please enter your name here