ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
កន្លែងលាក់ខ្លួនចំនួនបីរបស់ក្រុមរដ្ឋអ៊ីស្លាមត្រូវបានបំផ្លាញ់ចោលកាលពីថ្ងៃច័ន្ទនេះ ដោយការវាយប្រហាតាមអាកាសដោយកម្លាំងអាកាសអ៊ីរ៉ាក់ដែលស្ថិតនៅភាគខាងកើតខេត្ត Diyala។ សារព័ត៌មាន Baghdad Todayបានដកស្រង់សម្តីរបស់កងកម្លាំងចលនានិយមដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះចម្បាំងអ៊ីរ៉ាក់បានវាយឆ្មក់ទៅលើកន្លែងលាក់ខ្លួនចំនួនបីរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងស្រុក al-Muqdadiyah ខេត្ត Diyala។
សេចក្តីថ្លែងការណ៍បាននិយាយថាកន្លែងលាក់ខ្លួនទាំងបីត្រូវបានបំផ្លាញចោលទាំងស្រុងដោយការវាយឆ្មក់តាមអាកាស និងបានប្រាប់ឲ្យដឹងទៀតថាគ្រឿងបរិក្ខារយោធា និងភ័ស្តុភារជាច្រើនត្រូវបានគេប្រទះឃើញនៅខាងក្នុងកន្លែងលាក់ខ្លួន។
គួររំលឹកថាកាលពីខែមករាឆ្នាំ ២០១៥ កងកម្លាំងអ៊ីរ៉ាក់បានប្រកាសថារំដោះបានខេត្ត Diyala ពីពួកសកម្មប្រយុទ្ធពួកជ្រុលនិយមរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ខេត្តនេះនៅតែឃើញមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជាពិសេសស្ថិតនៅក្នុងតំបន់ Jalawla និងតំបន់ Saadiyah ភាគខាងជើងនៃខេត្តនេះ និងតំបន់មួយចំនួនដែលស្ថិតនៅជិតទីក្រុង Muqdadiyah។
