យន្តហោះចម្បាំងកម្លាំងចម្រុះដឹកនាំដោយអាមេរិកសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ 

ប្រភពសន្តិសុខមួយបាននិយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កម្លំាំងអន្តរជាតិដឹកនាំដោយអាមេរិកដែលបានធ្វើឡើងនៅក្នុងខេត្តKirkuk ប្រទេសអ៊ីរ៉ាក់។

ប្រភពព័ត៌មានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានWatan ថាពួកទ័ពអាកាសរបស់ក្រុមកងម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិកបានធ្វើការវាយប្រហារលើកន្លែងប្រមូលផ្តុំក្រុមភេរវករអ៊ីស្លាមដែលស្ថិតនៅជិតសង្កាត់al-Rashad ភាគខាងត្បូងខេត្តKirkuk។ ការវាយប្រហារបានបណ្ដាលឲ្យពួកសកម្មប្រយុទ្ធIS ២នាក់ស្លាប់។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាពួកភេរវជនIS ផ្សេងទៀតបានភៀសខ្លួនចេញពីកន្លែងកើតហេតុបន្ទាប់ពីការវាយឆ្មក់តាមអាកាសនេះ។

គួររំលឹកថា ក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះបានរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសការបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីMosul។ ក្រោយមកទៀតក្រុមនេះបានក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅ រួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះចោល។

LEAVE A REPLY

Please enter your comment!
Please enter your name here