ប្រទេសប៉ាគីស្ថានសាកល្បងអាវុធឆ្លាតវៃក្នុងស្រុកថ្មីចំពេលមានភាពតានតឹងជាមួយប្រទេសឥណ្ឌា

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩

កម្លាំងអាកាសប៉ាគីស្ថានសាកល្បងម៉ីស៊ីលចម្ងាយឆ្ងាយដែលផលិតក្នុងស្រុកទទួលបានជោគជ័យ ហើយនិយាយថា វាជាអាវុធឆ្លាត។ ពួកគេប្តេជ្ញាថានឹងឆ្លើយតបដោយប្រើកម្លាំងពេញ លេញប្រសិនបើមានការប្រឈមនឹងការឈ្លានពានរបស់បរទេសណាមួយ។ កងកម្លាំង​អាកាសនិយាយនៅថ្ងៃអង្គារថា អាវុធដែលជាកាំជ្រួចបាញ់ពីអាកាសទៅដី​ត្រូវគេភ្ជាប់ជាមួយ យន្តហោះ JF-17 Thunder (យន្តហោះចម្បាំងចិន និងប៉ាគីស្ថាន multirole)។

គ្មានលក្ខណៈ​ពិសេសអំពីមីស៊ីលថ្មីត្រូវគេផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែវាត្រូវគេពិពណ៌នាថា ជា “អាវុធឆ្លាត ដែលមានសមត្ថភាពន្ថែម”។ វីដេអូឃ្លីបខ្លី​មួយចេញផ្សាយដោយបង្ហាញពីយន្ត ហោះចម្បាំងមួយដែលដាក់ពង្រាយមីស៊ីល ក្រោយមកវាកំណត់គោលដៅនៅលើដីមួយកន្លែង។

ការបង្កើត និងសាកល្បងជោគជ័យរបស់អាវុធថ្មីនេះ ត្រូវអគ្គមេបញ្ជាការកងទ័ព អាកាស Mujahid Anwar Khan ពោលសរសើរ ហើយលោកថែមទាំងសរសើរដល់វិស្វករ និងអ្នកវិទ្យាសាស្រ្តរបស់ប្រទេសនេះចំពោះសមិទ្ធិផលនេះ។ មន្ត្រីប៉ាឡេស្ទីនព្រមានថា «ប្រទេសប៉ាគីស្ថានជាប្រទេសជាតិដែលមានក្តីស្រឡាញ់សន្តិភាពមួយ ប៉ុន្តែប្រសិនបើត្រូវ​ប្រឈមនឹងការឈ្លានពានពីពួកមារសត្រូវនោះ​យើងនឹងឆ្លើយតបដោយកម្លាំងទាំងស្រុង»។

ការធ្វើតេស្តនេះធ្វើឡើងចំពេលមានការប្រឈមមុខប្រដាប់អាវុគ្នារវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ចាប់តាំងពីចុងខែកុម្ភៈ។ ការផ្ទុះនេះ បង្កឡើងដោយការបំផ្ទុះគ្រាប់បែកអត្តឃាត​ក្នុងផ្នែកមួយនៃតំបន់កាស្មៀររបស់ឥណ្ឌាសម្លាប់ប៉ូលិសយោធាចំនួន ៤០ នាក់។ ការវាយ​ប្រហារនេះត្រូវក្រុមសកម្មប្រយុទ្ធមួយដែលមានមូលដ្ឋានក្នុងប៉ាគីស្ថានអះអាងទទួលសុខត្រូវ៊កត្តានេះជំរុញឱ្យប្រទេសឥណ្ឌាធ្វើការវាយឆ្មក់តាមព្រំដែនឆ្លងលើជំរំសកម្មជន។ ប្រទេសប៉ាគី ស្ថានឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ក្រុងញូវដែលីដោយធ្វើការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកនៅក្នុងប្រទេសឥណ្ឌា។

LEAVE A REPLY

Please enter your comment!
Please enter your name here