ប្រទេសវៀតណាមមានសំណើរឲ្យដោះលែងជនល្មើសឃាតកម្មសម្លាប់បងប្រុសគីមជុងអ៊ុន

0

ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩

ទាក់ទងនឹងការសម្លាប់លោកគីមជុងណាមដែលជាបងប្រុសម្តាយផ្សេងគ្នារបស់កូរ៉េខាងជើងលោកគីមជុងអ៊ុន ដែលជាប្រធានគណបក្សពលករកូរ៉េ រដ្ឋាភិបាលវៀតណាមបានចោទប្រកាន់រដ្ឋាភិបាលម៉ាឡេស៊ីឱ្យដោះលែងជនជាប់ឃុំជនជាតិវៀតណាមដែលជាប់ចោទពីបទរឿងក្តីនេះ។ គេបាននិយាយ ថាការស្នើសុំនេះត្រូវបានគេផ្សព្វផ្សាយនៅឯកិច្ចពិភាក្សាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសដែលនៅយប់ថ្ងៃទី១២។

ក្នុងចំណោមជនល្មើស២នាក់ស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ (២៧ឆ្នាំ) ត្រូវបានដោះលែងនៅថ្ងៃទី១១។ទោះបីជាយ៉ាងណាក៏ដោយការកាត់ទោសជនជាតិវៀតណាមឈ្មោះដូនធីហ្វុង (៣០ឆ្នាំ) មិនត្រូវបាន លើកលែងទោសទេ ហើយមានសំលេងពីខាងក្នុង និងក្រៅប្រទេសថាវាមិនយុត្តិធម៌ទេ។

តាមរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោក Saifdin ជួបពិភាក្សាតាមទូរសព្ទ័ជាមួយរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាមលោក Pham Bin Minh បានឱ្យដឹងថា៖ “យើងចង់ឱ្យអ្នកដោះស្រាយវាឲ្យងាយ ស្រួលដូចស្រ្តីឥណ្ឌូនេស៊ីដែរគឺដោះលែង ហ្វុង”។ ម៉្យាងទៀតលោក Saifdin មានប្រសាសន៍ថានេះ “គឺជាអ្វីដែលតុលាបានធ្វើការសំរេច”។

LEAVE A REPLY

Please enter your comment!
Please enter your name here