ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩
បន្ទាប់ពីមានការធ្លាក់ជាបន្តបន្ទាប់នៃយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ Boeing “៧៣៧ MAX ៨” រដ្ឋាភិបាលអាមេរិកបានចាត់វិធានការហាមឃាត់ជាបណ្តោះអាសន្ននូវប្រតិបត្តិការនៃការហោះហើរ នៅថ្ងៃទី១៣។ ក្រសួងសាធារណៈការ និងដឹកជញ្ជូនរបស់ជប៉ុនបានសំរេចចាត់វិធានការស្រដៀងគ្នានេះនៅថ្ងៃទី១៤ដែរ។
សហរដ្ឋអាមេរិកបានប្រុងប្រយ័ត្នអំពីបញ្ហានេះដើម្បីបញ្ឈប់ការរីករាលដាលទូទាំងពិភពលោក បានផ្លាស់ប្តូរគោលនយោបាយនៅលើមូលដ្ឋាននៃ “ភស្តុតាងថ្មីដែលទទួលនៅកន្លែងកើតហេតុ”។ ប្រតិបត្តិការយន្តហោះប្រភេទ៣៧០ដែលមានប្រភេទដូចគ្នានៅលើពិភពលោកត្រូវបញ្ឈប់ទាំងស្រុងហើយផលប៉ះពាល់កំពុងរីករាលដាលនៅទូទាំងពិភពលោក។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិច (FAA) បានហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចស៊េរី ៧៣៧MAX និងយន្តហោះដែលស្រដៀងគ្នានេះដែរនៅអាមេរិកត្រូវបានហាមមិនឲ្យហោះហើរ។ វារួមបញ្ចូលទាំងក្រុមហ៊ុនអាកាសចរណ៍ United Airlines និងក្រុមហ៊ុនអាកាសចរណ៍អាមេរិចរួមមានក្រុមហ៊ុន Southwest Airlines ដែលមានយន្តហោះច្រើនបំផុតចំនួន៣៤គ្រឿង នៅសហរដ្ឋអាមេរិក។