នាយករដ្ឋមន្ត្រីណូវែលសេឡង់ពិពណ៌នាអំពីការវាយប្រហារភេរវកម្មនៅប្រទេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រីណូវែលសេឡង់ លោកស្រី Jacinda Ardern បាននិយាយថា មានអ្នកស្លាប់រហូតដល់ចំនួន៤០នាក់ បន្ទាប់ពីវិហារអ៊ីស្លាម២រងការវាយប្រហារ នៅក្នុងទីក្រុងគ្រីស្ទឆឺរ ប្រទេសណូវែលសេឡង់។ លោកស្រី Jacinda Ardern ក៏បន្ថែមថា គ្រឿងផ្ទុះ២ត្រូវបានគេរកឃើញនៅនឹងរថយន្តជនសង្ស័យហើយការវាយប្រហារហាក់ដូចជាត្រូវបានរៀបចំយ៉ាងល្អផងដែរ។

យោងតាមរបាយការណ៍ មានមនុស្ស៤១នាក់ត្រូវសម្លាប់ និងយ៉ាងហោចណាស់២០នាក់រងរបួស នៅក្នុងការបាញ់ប្រហារនៅវិហារអ៊ីស្លាមចំនួន២ នៅក្នុងទីក្រុងគ្រីស្ទឆឺរ ប្រទេសណូវែលសេឡង់។

ប៉ូលិសណូវែលសេឡង់និយាយថាមនុស្ស៤នាក់ ដែលក្នុងនោះមានបុរស៣នាក់ និងស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។ នាយករដ្ឋមន្ត្រីណូវែលសេឡង់លោក Jacinda Ardern ហៅវាថា នេះជាថ្ងៃដ៏ខ្មៅងងឹតមួយរបស់ប្រទេសណូវែលសេឡង់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here