មិនអាចចូលសាកលវិទ្យាល័យល្បីឈ្មោះបានទាមទារសំណង៥៥ពាន់លានយ៉េន

0

ប្រភពពត៌មាន Asahi ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩

សាកលវិទ្យាល័យ Stanford នៅអាមេរិក កាលពីថ្ងៃទី១៣ បានរកឃើញថាមាននិស្សិតចូលសិក្សានៅក្នុងសាលាដ៏ល្បីឈ្មោះនេះក្លែងបន្លំ លោក William Singer ដែលជាអ្នកដឹកនាំសាកលវិទ្យាល័យបានដឹកនាំការលួចបន្លំ និងបញ្ចុះបញ្ចូលមន្រ្តីសាកលវិទ្យាល័យរូបនេះត្រូវបានដាក់ពាក្យបណ្តឹងប្តឹងទាមទារសំណងលើការខូចខាតនៅក្នុងតុលាការសហព័ន្ធនៅរដ្ឋកាលីហ្វ័រនីញ៉ា។ ស្រ្តីជាម្តាយម្នាក់ដែលអះអាងថាកូនប្រុសរបស់គាត់ត្រូវបានគេទម្លាក់ដែលទាក់ទងទៅនឹងសំណុំរឿងនេះក៏បានដាក់ពាក្យបណ្តឹងទាមទារការខូចខាតចំនួន៥០០ពាន់លានដុល្លារនៅថ្ងៃដដែលនោះ។

សាកលវិទ្យាល័យ Stanford គឺជាសាកលវិទ្យាល័យដ៏ល្បីល្បាញនៅលើឆ្នេរសមុទ្រភាគខាងលិច។ តារាចម្រៀងម្នាក់ត្រូវបានគេសង្ស័យថាកំពុងសហការជាមួយគ្រូបង្វឹករបស់ក្រុមអ្នកជិះទូកដើម្បី បញ្ចូលឈ្មោះកូនរបស់គ្រួសារអ្នកមានម្នាក់ដែលជាកីឡាករដ៏ឆ្នើម។

និសិ្សតបានប្តឹងថា “ប្រសិនបើយើងដឹងថាការចូលរៀនក្លែងក្លាយកំពុងតែប្រព្រឹត្តទៅយើងនឹងមិនបង់ថ្លៃប្រឡងដើម្បីទទួលការប្រឡងនៅសកលវិទ្យាល័យនោះទេ”។ “ករណីនេះបានធ្វើឲ្យតម្លៃសញ្ញាបត្រ Stanford ធ្លាក់ចុះ”។ ក្រៅពីការបង់ការខូចខាត សាកលវិទ្យាល័យត្រូវបានផាកពិន័យផងដែរ។

អតីតអ្នកគ្រូបង្រៀនបានដាក់ពាក្យបណ្តឹងនៅតុលាការ San Francisco ដើម្បីទាមទារសំណងខូចខាតជាង៥៥ពាន់លានយ៉េនប្រឆាំងនឹងជនជាប់ចោទតារាចម្រៀងម្នាក់នោះ។ ស្ត្រីរូបនេះបានអះអាងនៅ ក្នុងពាក្យបណ្តឹងថា “កូនប្រុសរបស់ខ្ញុំត្រូវបានគេបដិសេធមិនចូលរៀន មិនមែនដោយសារតែគាត់មិនបានខំប្រឹងប្រែងរៀនសូត្រនោះទេ ប៉ុន្តែដោយសារតែគាត់ត្រូវបានគ្រួសារអ្នកមានម្នាក់បានទំលាក់កុហក និងបង់ប្រាក់សំណូក”។

LEAVE A REPLY

Please enter your comment!
Please enter your name here