ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩
នៅខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ីមានទឹកជំនន់ដ៏ធំមួយនៅថ្ងៃទី១៦ ហើយមនុស្សជាង៥០នាក់ស្លាប់។ យោងទៅតាមរដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថាការព្រួយបារម្ភចំនួនជនរងគ្រោះនឹងកើនឡើង ហើយអំពាវនាវឱ្យមានការប្រុងប្រយត្ន័បន្ថែមចំពោះទឹកជំនន់។
យោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងបណ្តាញសារព័ត៌មានក្នុងស្រុក តំបន់រងការខូចខាតនេះគឺជាទីប្រជុំជនមួយដែលមានឈ្មោះថា Sentani នៅជិតរដ្ឋធានី Chayapura ត្រឹមថ្ងៃទី១៧ គេរកឃើញសាកសព៥៨នាក់ និង៧៤នាក់រងរបួស។ ដោយសារវិសាលភាពទឹកធំមានកន្លែងខ្លះក្រុមជួយសង្គ្រោះមិនអាចចូលទៅដល់។ បើទោះបីជាទឹកត្រូវបានបង្ហូររួចហើយក៏ដោយពួកគេកំពុងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជម្លៀសចេញការពារគ្រោះថា្នក់រីករាលដាលជាយថាហេតុ។
នៅប្រទេសឥណ្ឌូនេស៊ីរដូវវស្សាចាប់ពីខែវិច្ឆិកាដល់ខែមីនា ហើយនៅក្នុងខែមករាឆ្នាំនេះមានមនុស្ស ជាង៦០នាក់បានស្លាប់នៅក្នុងភាគខាងត្បូងនៃកោះ Surawesi។
