ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩
បុរសម្នាក់វ័យ៣៧ឆ្នាំត្រូវចាប់ខ្លួនពីបទសង្ស័យផលិតគ្រាប់បែក។ ប៉ូលិស Cambridgeshire បិទផ្លូវថ្មីមួយនៅតំបន់ Woodston ទីក្រុងPeterborough កាលពីរសៀលថ្ងៃសៅរ៍ដើម្បីស៊ើបអង្កេតលើរបាយការណ៍កញ្ចប់សង្ស័យថាគ្រាប់បែកនៅក្នុងផ្ទះមួយ។
អ្នកស្រុកត្រូវជម្លៀសចេញពីលំនៅដ្ឋាននៅក្បែរនោះ និងកងកម្លាំងទម្លាក់គ្រាប់បែក RAF មកដល់កន្លែងកើតហេតុផងដែរ។ ប៉ូលិសថ្លែងអំណរគុណដល់ហាងលក់ឈីពក្នុងស្រុកផងដែរ និងអ្នកស្ម័គ្រចិត្តបណ្ណាល័យសហគមន៍ Belsize សម្រាប់ផ្តល់អាហារ និងទីជំរកដល់ប្រជាជន។ ផ្លូវនេះបើកឡើងវិញនៅម៉ោងប្រហែលកណ្តាលអធ្រាត្រផងដែរ។
អ្នកនាំពាក្យរបស់ប៉ូលិសនិយាយថា “យើងកំពុងដោះស្រាយរឿងនេះកុំឱ្យមានឧបទ្ទវហេតុកើតមានឡើង និងមិនជឿថាមានហានិភ័យនេះជាបន្តទៀត”។ សូមបញ្ជាក់ផងដែរថា បុរសម្នាក់មកពីទីក្រុង Peterborough កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង៕
