ប្រទេសឥណ្ឌានិងប៉ាគីស្ថានប្តេជ្ញានឹងប្រើមីស៊ីលវាយប្រហារដាក់គ្នានៅតំបន់កាស្មៀរ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថា ការប៉ះទង្គិចរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថានចុងក្រោយបង្អស់លើតំបន់កាស្មៀរត្រូវកំណត់ដោយការបាញ់មីស៊ីល និងកាំភ្លើងធំឆ្លងកាត់ព្រំដែន ប៉ុន្ដែមហាអំណាចនុយក្លេអ៊ែរទាំងពីរប្រើកាំជ្រួចមីស៊ីលរបស់ពួកគេជាចំណុចរួមមួយ។

កំដៅនយោបាយ​បង្កអរិភាពជាថ្មីនៅតំបន់កាស្មៀរដែលទីក្រុងញូវដេលីគំរាមនឹងបាញ់មីស៊ីលរបស់ខ្លួនទៅប៉ាគីស្ថាន ខណៈដែលអ៊ីស្លាមបាដថានឹងឆ្លើយតបការវាយប្រហារដោយប្រើមីស៊ីលរបស់ខ្លួនច្រើនជាង៣គ្រាប់ នេះបើយោងតាមប្រភពការទូតលោកខាងលិច ក៏ដូចជា ប្រភពពីប៉ាគីស្ថាន ឥណ្ឌា និងរដ្ឋាភិបាលអាមេរិក។

កាលពីខែកុម្ភៈ ក្រុមសកម្មប្រយុទ្ Jaish-e-Mohammed វាយប្រហារទៅលើក្បួនដង្ហែកងទ័ពឥណ្ឌាដែលសម្លាប់ទាហានរាប់សិបនាក់។ ប្រទេសឥណ្ឌាឆ្លើយតបនឹងការវាយប្រហារតាមអាកាសដោយផ្តោតលើការលាក់ខ្លួនរបស់ក្រុមនេះក្នុងផ្នែកមួយនៃរដ្ឋកាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថាន ដោយបង្កឱ្យមានការវាយប្រហារសងសឹកនិងប្រយុទ្ធគ្នាជាបន្តបន្ទាប់ដែលនៅក្នុងនោះអ្នកបើកយន្តហោះម្នាក់ត្រូវបាញ់សម្លាប់និងចាប់ដោយប៉ាគីស្ថាន។

ខណៈភាពតានតឹងកើនឡើងបណ្តាលឱ្យឥណ្ឌាប្តេជ្ញាបាញ់កាំជ្រួចមីស៊ីលចំនួន៦គ្រាប់លើគោលដៅជាក់លាក់ជាច្រើនកន្លែងក្នុងប្រទេសប៉ាគីស្ថាន។ គោលបំណងនោះត្រូវបញ្ជាក់ដាច់ដោយឡែកពីគ្នាពីរដ្ឋមន្ត្រីប៉ាគីស្ថាន និងអ្នកការទូតលោកខាងលិចនៅអ៊ីស្លាម៉ាបាដ។

LEAVE A REPLY

Please enter your comment!
Please enter your name here