ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ទាហានឥណ្ឌាម្នាក់ត្រូវសម្លាប់ និង៤នាក់ទៀតរងរបួសក្រោយពីប្រទេសប៉ាគីស្ថានបាញ់គ្រាប់កាំភ្លើងនៅតាមបណ្តោយខ្សែត្រួតពិនិត្យ (LoC)បណ្តាលឱ្យមានការសងសឹកពីកងទ័ពឥណ្ឌា។
ឧបទ្ទវហេតុនេះកើតឡើងនៅតាមបណ្តោយខ្សែរពិនិត្យ LoC ក្នុងស្រុក Jammu និងតំបន់កាស្មៀក្នុងខេត្ត Rajouri នៅថ្ងៃចន្ទ។ ទាហានម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅពេលដែលប៉ាគីស្ថានចាប់ផ្តើមបំពានលើបទឈប់បាញ់គ្នានៅម៉ោងប្រហែលម៉ោង៥និង៣០ នាទីព្រឹកថ្ងៃនេះ។
មន្ត្រីយោធាម្នាក់ប្រាប់កាសែត The Times of India ថាកងទ័ពឥណ្ឌាឆ្លើយតបយ៉ាងមានប្រសិទ្ធភាព។ ការប៉ះទង្គិចគ្នានៅតាមព្រំដែនផ្ទុះឡើងចាប់ពីកងកម្លាំងអាកាសឥណ្ឌាវាយប្រហារលើជំរុំភេរវជន Jaish-e-Mohammad ក្នុងខេត្ត Balakot នៅថ្ងៃទី២៦ ខែកុម្ភៈ ក្រោយពីមានការវាយប្រហារ Pulwama បណ្តាលឱ្យបុគ្គលិកយោធាឥណ្ឌាចំនួន៤០នាក់ត្រូវគេសម្លាប់។