បុរសជនជាតិជប៉ុន២នាក់ត្រូវចាប់ខ្លួនពីបទប្លន់សម្លាប់អ្នកបើកបរឡាននៅប្រទេសកម្ពុជា

0

ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩

មានករណីមួយអ្នកបើកបរស៊ីឈ្នួលរថយន្តម្នាក់ត្រូវកាប់សម្លាប់ដោយកាំបិតនៅថ្ងៃទី១៧ នៅ ខេត្តសៀមរាបតំបន់អង្គរ ដែលប៉ូលិសក្នុងតំបន់ចាប់ខ្លួនបុរសជនជាតិជប៉ុនពីរនាក់វ័យ២០ឆ្នាំធ្វើឃាតអ្នកបើកបរក្នុងគោលបំណងប្លន់យកឡាន។

បើយោងតាមប៉ូលិសបានឲ្យដឹងថា ជនល្មើស២នាក់មានឈ្មោះ Nakajima Ryuji (២៣ឆ្នាំ) និង Ishida Keimon (២៣ឆ្នាំ)។ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថាមនុស្សពីរនាក់ ចូលមកប៉ោយប៉ែតពីភាគខាងលិចនៅតាមព្រំដែនថៃហើយជិះរថយន្តនៅថ្ងៃទី១៧។

បន្ទាប់ពីប្លន់អ្នកបើកបរឡានរួច ជនល្មើសត្រូវចាប់ខ្លួននៅតាមផ្លូវប្រហែលចំងាយ៣០០ម៉ែត្របន្ទាប់ពីជនល្មើសទម្លាក់បុរសជនរងគ្រោះនៅលើផ្លូវជាតិសៀមរាប។ ជនល្មើសម្នាក់និយាយប្រាប់ប៉ូលីសក្នុងតំបន់ថា “ខ្ញុំជំពាក់បំណុលនៅជប៉ុនហើយចង់លក់ឡាននេះយកលុយខ្លះ”។

LEAVE A REPLY

Please enter your comment!
Please enter your name here