មានការបាញ់ប្រហារជាច្រើនកន្លែងនៅទីក្រុង Utrecht

0

ប្រភពព័តមានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩

ប្រធានក្រុមអាជ្ញាធរប្រឆាំងអំពើភេរវកម្មហូឡង់មានប្រសាសន៍ថា ការបាញ់ប្រហារកើតមាននៅកន្លែងផ្សេងគ្នានៅទីក្រុង Utrecht។ ការបាញ់ទាំងនោះកើតឡើងនៅរយៈពេល​ប៉ុន្មានម៉ោងក្រោយពីមានការបាញ់ប្រហារលើរថយន្ដដឹកជញ្ជូនក្នុងស្រុកសម្លាប់មនុស្សចំនួន៣នាក់ និងបង្ករឱ្យមនុស្សជាច្រើនរងរបួស។

អ្នកសម្របសម្រួល​​​ប្រឆាំង​ភេរវកម្ម​​លោក Pieter-Jaap Aalbersberg ព្រមាននៅលើធ្វីតធ័រថា ជនវាយប្រហារកំពុងរត់គេចខ្លួន ហើយហេតុផលនៃអំពើរភេរវកម្មមិនត្រូវគេបង្ហាញឡើយ។ ក្នុងសេចក្តីថ្លែង​ការណ៍មុនគាត់ប្រកាសថា កម្រិតនៃការគំរាមកំហែងក្នុងទីក្រុង Utrecht កន្លងផុតទៅហើយដោយការវាយប្រហារកើតឡើងរហូតដល់៥ដង។

សេចក្តី​ថ្លែងការណ៍របស់លោក Aalbersberg ផ្ទុយពីអ្នកនាំពាក្យរបស់ប៉ូលិស Bernhard Jens ដែល​ក្រោយមកលោកប្រាប់ NOS ថា របាយការណ៍បង្ហាញពីការបាញ់សម្លាប់ផ្សេងទៀតក្រៅពីថ្ងៃទី២៤​ ខែតុលាគឺមិនត្រឹមត្រូវទេ។ ប៉ូលិសហូឡង់​ និងកងកម្លាំងយោធាធ្វើការប្រុងប្រយ័ត្នខ្ពស់នៅអាកាសយានដ្ឋាន និងទីកន្លែងសំខាន់នៅក្នុងប្រទេសខណៈពេលដែលជនសង្ស័យត្រូវគេកំណត់ឡើង។

ទន្ទឹមនឹងនេះដែរនៅប្រទេសជិតខាងអាឡឺម៉ង់ ប៉ូលិសបង្កើនការឃ្លាំមើលនៅតាមព្រំដែនជាមួយប្រទេសហូឡង់ និងកំពុងស្វែងរកអ្នកខ្មាន់កាំភ្លើង។ បុគ្គលិកបន្ថែម​ត្រូវ​គេបញ្ជូនទៅមើលផ្លូវធំៗ និងឆ្លងកាត់ផ្លូវដែកតូចៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here