ចំនួនមនុស្សស្លាប់ដោយសារព្យុះស៊ីក្លូននិងទឹកជំនន់កើនដល់១.០០០នាក់នៅប្រទេសMozambique

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩

យោងតាមលោកប្រធានាធិបតី Filipe Nyusi និយាយថាចំនួនមនុស្សស្លាប់ដោយសារព្យុះស៊ីក្លូនIdai និងទឹកជំនន់នៅប្រទេសMozambiqueឡើងដល់១.០០០នាក់។ លោកប្រធានាធិបតីធ្វើសេចក្តីថ្លែងការណ៍តាមវិទ្យុ Mocambique កាលពីថ្ងៃចន្ទ។

លោក Nyusi និយាយថាខណៈចំនួនមនុស្សស្លាប់ត្រូវអះអាងមានចំនួន៨៤នាក់ ប៉ុន្តែទំហំនៃគ្រោះមហន្តរាយនេះគឺមានមានចំនួនធំ ហើយមានសាកសពអណ្តែតនៅតាមដងទន្លេជាច្រើននៅពេលលោកកំពុងហោះហើរមើលស្ថានភាពលើតំបន់ដែលរងផលប៉ះពាល់។

ក្រុមមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយកាលពីថ្ងៃចន្ទថាព្យុះស៊ីក្លូនIdai សម្លាប់មនុស្សយ៉ាងហោចណាស់១៥៧នាក់នៅប្រទេសZimbabwe និងប្រទេសMozambique នៅពេលដែលទឹកជំនន់ហូរឆ្លងកាត់តាមអាហ្វ្រិកខាងត្បូង។ តំបន់មួយចំនួនធំត្រូវជន់លិច ផ្លូវថ្នល់ត្រូវបំផ្លិចបំផ្លាញ ហើយបណ្តាញទំនាក់ទំនងត្រូវរំខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here