តុលាការអ៊ីរ៉ាក់កាត់ទោសប្រហារជីវិតពលរដ្ឋប៊ែលហ្សិកដែលជាសមាជិកIS

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩

តុលាការអ៊ីរ៉ាក់កាត់ទោសប្រហារជីវិតលើជនជាតិបែលហ្ស៊ិកដែលជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ Bilal al-Marchohi អាយុ២៣ឆ្នាំជាសមាជិករដ្ឋអ៊ីស្លាមត្រូវគេរកឃើញថាមានកំហុសដោយបានអនុវត្តការវាយប្រហារភេរវកម្ម។

សារព័ត៌មានReuters ដក់ស្រង់សម្តី របស់Marchohi និយាយថាខ្ញុំមិនគួរត្រូវបានកាត់ទោសនៅក្នុងប្រទេសអ៊ីរ៉ាក់ទេ។ ខ្ញុំគួរតែត្រូវបានកាត់ទោសនៅប៊ែលហ្ស៊ិក ព្រោះខ្ញុំជាពលរដ្ឋប៊ែលហ្ស៊ិក។ ក្នុងរយៈពេលមួយម៉ោងនៃដំណើរការនីតិវិធីចៅក្រមជំនុំជម្រះបានអានចម្លើយសារភាពដែលបានចុះហត្ថលេខាទទួលស្គាល់ដោយ Marchohi បង្ហាញវីដេអូ និងរូបថតដែលគាត់បាននិយាយបង្ហាញថារូបគាត់គឺជាសមាជិកIS។

រូបថតជាច្រើននៅក្នុងទូរស័ព្ទដែលរកឃើញនៅពេលចាប់ខ្លួនរូបគាត់បង្ហាញថាលោកMarchohi កំពុងកាន់កាំភ្លើង និងធ្វើកាយវិការមានទំនាក់ទំនងជាមួយពួកសកម្មប្រយុទ្ធ។ រូបភាពជាច្រើនបានបង្ហាញថាគាត់កំពុងថើបកូនប្រុសរបស់គាត់ផងដែរ។ ដំបូងMarchohi បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបគាត់នៅសាលសវនាការ រួមទាំងគាត់ជាសមាជិករបស់IS។ ចៅក្រមJumaa Saidi បានប្រាប់តុលាការថារូបថតទាំងនោះគឺជាភស្តុតាងច្បាស់លាស់ដែលបានបញ្ជាក់ថាMarchohi គឺជាសមាជិករដ្ឋអ៊ីស្លាម។

គួរបញ្ជាក់ថា តុលាការអ៊ីរ៉ាក់បានផ្តន្ទាទោសដល់សមាជិករដ្ឋអ៊ីស្លាមជាច្រើន រួមមានសមាជិកស្រីដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ។ ចំនួនពិតប្រាកដនៃពួកសកម្មប្រយុទ្ធដែលជាប់ឃុំឃាំងនៅតែមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់ពាន់នាក់។ វាក៏មិនច្បាស់ថាតើមានសមាជិកប៉ុន្មាននាក់ដែលនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ។

LEAVE A REPLY

Please enter your comment!
Please enter your name here