ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩
ឃ្លីបថតនៅជិត Baghouz នៅថ្ងៃអង្គារបង្ហាញពីកងកម្លាំងប្រដាប់អាវុធស៊ីរី (SDF) ដើរល្បាត ក្នុងរដ្ឋអ៊ីស្លាម(រដ្ឋដែលប្រកាសដោយខ្លួនឯងចុងក្រោយ (IS ISIS / ISIL) ជាកន្លែងរំដោះ ដោយកកម្លាំង SDF ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។
កម្លាំង SDF គាំទ្រដោយអាមេរិកនិយាយថា ពួកគេកាន់កាប់ពេញលេញនៅជំរំមួយដែលពួកសកម្មប្រយុទ្ធ IS ឈជើងក្នុងក្រុង Baghouz ជិតព្រំដែនអ៊ីរ៉ាក់។ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ SDF និយាយនៅថ្ងៃអង្គារថា ទោះជាយ៉ាងណាក៏ដោយប្រតិបត្តិការនេះមិនទាន់បញ្ចប់នៅឡើយទេ។
មន្ត្រីមួយរូបបញ្ជាក់ថា ពួក សកម្មប្រយុទ្ធ IS មួយចំនួននៅតែត្រូវគេបង្ខាំងទុកក្នុងតំបន់តូចមួយនៅលើច្រាំងទន្លេ Euphrates ហើយមិនទាន់បង្ហាញពីការចុះចាញ់នៅឡើយទេ។ មន្ត្រីនិយាយថា ការប៉ះទង្គិចគ្នានៅតែបន្តកើតមានក្នុងទីប្រជុំជន IS ចុងក្រោយ ហើយក្រុមជីហាដនិយមកំពុងកាន់កាប់គ្រួសារពលរដ្ឋមួយចំនួនដើម្បីប្រើជាខែលមនុស្ស។
