ក្រុមប្រដាប់អាវុធវាយឆ្មក់រថយន្តដឹកសារធាតុអ៊ុយរ៉ាញ៉ូមទៅរោងចក្រនុយក្លេអ៊ែរប្រេស៊ីល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩

រថយន្តដឹកឥន្ធនៈនុយក្លេអ៊ែរមួយទៅរោងចក្រថាមពលអគ្គីសនីប្រទេសប្រេស៊ីលត្រូវរងការវាយប្រហារដោយក្រុមប្រដាប់អាវុធធ្វើការបាញ់ប្រហារជាមួយមន្រ្តីប៉ូលិសការពារក្បួនរថយន្ត។

ការដឹកជញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមត្រូវរងការវាយប្រហារនៅថ្ងៃអង្គារនៅតំបន់ Frade ដែលមានចំងាយប្រហែលជា៣០គីឡូម៉ែត្រពីទីក្រុង Angra dos Reis ដែលមានរោងចក្រថាមពលនុយក្លេអ៊ែរ Angraទី២ ស្ថិតនៅទីនោះ។ ប៉ូលិសនិយាយថាបន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងខ្លាំងជាមួយខ្មាន់កាំភ្លើង មន្រ្តីប៉ូលិសគ្មាននរណាម្នាក់រងរបួសនិងបានគ្រប់គ្រងការវាយឆ្មក់នេះ។

ក្រុមហ៊ុន Eletronuclear,  Centrais Elétricas Brasileiras SA ដែលគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Angraទី២ សង្កត់ធ្ងន់ថា ឧបទ្ទវហេតុនេះមិនបង្កឱ្យមានការពន្យារពេលណាមួយចំពោះការដឹកជញ្ជូនអ៊ុយរ៉ាញ៉ូមទេ។ ក្រុមហ៊ុននេះក៏សង្ស័យថា ក្រុមអ្នកវាយប្រហារមានបំណងប្លន់យកទំនិញដែកជាករណីព្រហ្មទណ្ឌក្នុងស្រុក ហើយថាក្បួនត្រូវចាប់បាននៅពាក់កណ្តាលនៃការបាញ់ប្រហារនេះ។

ការវាយប្រហារនេះកើតឡើងនៅពេលដែលចរាចររថយន្តត្រូវបញ្ឈប់នៅឯផ្លូវរថភ្លើងតែថាតើអ្នកវាយឆ្មក់ពិតជាមានបំណងលួចដឹកជញ្ជូនអ៊ុយរ៉ានីញ៉ូមមិនទាន់ត្រូវកំណត់នៅឡើយទេ។ ប៉ូលិសស៊ីវិលកំពុងព្យាយាមបង្កើតមូលហេតុនៅពីក្រោយហេតុការណ៍នេះ។ អ្នកវាយប្រហារបានគេចចេញពីកន្លែងកើតហេតុប៉ុន្តែប៉ូលិសរកឃើញកាំភ្លើងខ្លី៩មមដែលពួកគេកំពុងព្យាយាមតាមដានត្រលប់ទៅក្រុមប្រដាប់អាវុធវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here