កងទ័ពអ៊ីរ៉ាក់ចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៦នាក់ក្នុងខេត្តKirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩

មជ្ឈមណ្ឌលសារព័ត៌មានសន្តិសុខបាននិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីពីថ្ងៃពុធនេះបានចាប់ខ្លួនសមាជិក៦នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងខេត្តសម្បូរប្រេងKirkuk។

គេហទំព័រសារព័ត៌មានBaghdad Today បានដកស្រង់សម្តីពីមជ្ឈមណ្ឌលដែលបានធ្វើសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីរ៉ាក់បានអនុវត្តប្រតិបត្តិការសន្ដិសុខមួយដែលទទួលបានជោគជ័យដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ដ៏ពិតប្រាកដដែលឈានទៅដល់កំណត់គោលដៅភេរវករIS ដែលស្ថិតនៅក្នុងខេត្តKirkuk។

យោងតាមសេចក្តីថ្លែងការណ៍នោះ ពួកសកម្មប្រយុទ្ធកំពុងរៀបចំផែនការដើម្បីធ្វើការវាយប្រហារភេរវកម្មក្នុងគោលបំណងធ្វើឲ្យខូចខាតដល់ស្ថានការណ៍សន្តិសុខនៅក្នុងខេត្តKirkuk។ លោកបានបន្ថែមថាការចាប់ខ្លួននេះត្រូវបានធ្វើឡើងជាង២០ថ្ងៃបន្ទាប់ពីការឃ្លាំមើលលើពួកភេរវករ។

គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawaដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

ISបានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS។

LEAVE A REPLY

Please enter your comment!
Please enter your name here