ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩
ប្រធានាធិបតីអាមេរិកលោកដុល ណាល់ត្រាំបាននិយាយថា លោកត្រូវបញ្ចប់វិពិវុទ្ធកម្មទាំងស្រុង បន្ទាប់ពីក្រុមអគ្គមេធាវីពិគ្រោះពិសេស លោក Robert Mueller សន្និដ្ឋានថាលោកដុល ណាល់ត្រាំមិនចូលរួមផ្សំគំនិតជាមួយនឹងប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត កាលពីឆ្នាំ២០១៦នោះទេ។
យោងសេចក្ដីសង្ខេបរបាយការណ៍របស់ក្រុមអគ្គមេធាវីលោក Mueller ចេញផ្សាយកាលពីថ្ងៃអាទិត្យ ដែលមិនបានសន្និដ្ឋានអំពីការរាំងស្ទះដល់យុត្តិធម៌ណាមួយនោះទេ ខណៈមិនមានវិពិរុទ្ធកម្មរបស់លោកប្រធានាធិបតីដុល ណាល់ត្រាំនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អគ្គមេធាវីមានប្រសាសន៍ថា នេះមិនមែនជាបទល្មើសនោះទេ។លោកប្រធានាធិបតីដុល ណាល់ត្រាំសរសេរនៅក្នុងការឆ្លើយតបថា “វាគ្មានការរំខាន ហើយក៏គ្មានឧបសគ្គនោះទេ” ។
លោកដុលណាល់ត្រាំរៀបរាប់នូវការស៊ើបអង្កេតនេះម្តងហើយម្តងទៀតថា នេះជាការថ្កោលទោស ហើយលោកក៏និយាយទៀតកាលពីថ្ងៃអាទិត្យថា “វាជាការអាម៉ាស់មួយដែលប្រទេសមហារអំណាចមួយនេះ ត្រូវឆ្លងកាត់ករណីបែបនេះ” ហើយក៏រៀបរាប់ពីការស៊ើបអង្កេតមួយនេះថា “ការចោទប្រកាន់ដោយខុសច្បាប់ត្រូវបរាជ័យ” ៕
