គ្រាប់រ៉ុកកែតបាញ់ចេញពីតំបន់កាហ្សានៅភាគខាងជើងទីក្រុង Tel Avivបណ្តាលឲ្យមនុស្ស៧នាក់រងរបួស

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩

យោងតាមកងទ័ពអ៊ីស្រាអែលគ្រាប់រ៉ុកកែតត្រូវបាញ់ចេញពីតំបន់កាហ្សានៅក្នុងទឹកដី ប៉ាឡេស្ទីននៅព្រឹកថ្ងៃទី២៥ ដោយវាយប្រហារផ្ទះអ្នកស្រុកមួយនៅភាគខាងជើងទីក្រុង Tel Aviv បណ្តាលឱ្យមនុស្ស៧នាក់រងរបួស។ ការបាញ់គ្រាប់ស្ទើរតែគ្មាននៅភាគខាងជើងទីក្រុង Tel Avivឆ្ពោះទៅរកចំណុចកណ្តាលនៃប្រទេសនោះទេ ប៉ុន្តែនេះជាការបាញ់លើកទី២នៅក្នុងខែនេះ។ វាជាហានិភ័យមួយដែលនឹងមានការផ្លាស់ប្តូររវាងភាគីទាំង២នឹងកាន់តែខ្លាំងឡើង។

តំបន់នេះជាភូមិស្ងប់ស្ងាត់ដែលមានប្រជាជនជាង១ពាន់នាក់។ ជញ្ជាំងផ្ទះជិតពីរដែលត្រូវ ខូចខាតយ៉ាងខ្លាំង និងដំបូលត្រូវផ្លោងចេញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹង ថាមនុស្ស២នាក់ដែលរស់នៅក្នុងផ្ទះបានរងរបួស ហើយ៥នាក់ក្នុងនោះមានកុមារ៣នាក់រងរបួស ស្រាល។

LEAVE A REPLY

Please enter your comment!
Please enter your name here