ការវាយប្រហារវិហារអ៊ីស្លាមនៅទីក្រុងBirminghamមិនទាក់ទងនឹងអំពើភេរវកម្មនោះទេ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩

ប៉ូលិសនិយាយថា ការវាយប្រហារលើវិហារអ៊ីស្លាមនៅទីក្រុង Birmingham ចំនួន៥កន្លែងមិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម និងការជម្រុញដោយក្រុមជ្រុលនិយមនោះទេ។ វិហារអ៊ីស្លាមចំនួន៣កន្លែងនៅក្នុងសង្កាត់អាស្តុន និង២កន្លែងទៀតនៅតំបន់ជ្រាយក្រុងប៉េរីបារ និងតំបន់ជ្រាយក្រុងអេដ្រិនតុនបានបែកបាក់បង្អួច កាលពីថ្ងៃព្រហស្បតិ៍។

បុរសវ័យ៣៤ឆ្នាំម្នាក់មកពីតំបន់ជ្រាយក្រុងប៉េរីបារប្រគល់ខ្លួនឱ្យប៉ូលិសកាលពីថ្ងៃសុក្រ ហើយត្រូវបានគេឃុំឃាំងក្រោមច្បាប់ស្តីពីសុខភាពផ្លូវចិត្តទៅវិញ។ អ្នកស៊ើបអង្កេតមិនបានរកឃើញនរណាម្នាក់ដែលជាប់ទាក់ទងទៅនឹងការវាយប្រហារនេះនោះទេ។

ការស៊ើបអង្កេតដាច់ដោយឡែកមួយទៀតកំពុងបន្តបន្ទាប់ពីបង្អួចមួយត្រូវវាយកម្ទេចនៅវិហារអ៊ីស្លាមមួយនៅលើផ្លូវ Cromer Road ក្នុងតំបន់ Balsall Heath នៅទីក្រុង Birmingham កាលពីថ្ងៃសៅរ៍ផងដែរ។ ក៏ប៉ុន្តែការវាយប្រហារនេះមិនត្រូវបានភ្ជាប់ទៅនឹងការវាយប្រហារពីមុននោះទេ។

ប៉ូលិសនៅតំបន់ Midlands ភាគខាងលិចបាននិយាយថា ខ្លួនបានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់មួយដែលគាំទ្រដោយអង្គភាពប្រឆាំងភេរវកម្ម West Midlands ទៀតផង។ ជំនួយការអគ្គស្នងការប៉ូលិស លោក Matt Ward បាននិយាយថា មន្រ្តីកំពុងធ្វើការជាមួយវិហារអ៊ីស្លាមនិងសហគមន៍ក្នុងតំបន់ជុំវិញតំបន់ Midlands ខាងលិច និងវត្តមានប៉ូលិសឈរយានល្បាតនៅតាមទីតាំងសំខាន់ៗ ដើម្បីធានាសុវត្តិភាពដល់ប្រជាជននៅក្នុងតំបន់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here