ប្រភពព័ត៌មានពី RT បានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩
ក្រុមចម្រុះបក្សប្រឆាំងរដ្ឋាភិបាលចក្រភពអង់គ្លេសទាមទារឱ្យបញ្ចប់ការលក់អាវុធទៅឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីកងកម្លាំងពិសេសអង់គ្លេស៥នាក់រងរបួសនៅក្នុងការប្រយុទ្ធដែលពួកគេមិនបានចូលរួមហ្វឹកហាត់ជាផ្លូវការនៅប្រទេសយេម៉ែន។
សារលិខិតជូនដល់រដ្ឋមន្ត្រីក្រសួងការបរទេសលោក Jeremy Hunt ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយអ្នកតំណាងពី ពលកម្មជាតិស្កុតឡែន គណបក្សសេរីប្រជាធិបតេយ្យ Plum Cymru និងគណបក្សបៃតងនៅខួបលើកទីបួននៃសង្គ្រាម “វាជារឿងគួរឱ្យព្រួយបារម្ភខាងសីលធម៌ដែលរដ្ឋាភិបាលចក្រភពអង់គ្លេសមិនបានផ្លាស់ប្តូរគោលនយោបាយខ្លួន ថែមទាំងកំពុងបញ្ចុះបញ្ចូលយ៉ាងសកម្មដល់រដ្ឋាភិបាលបរទេសដទៃទៀតដូចដែលខ្លួនបានធ្វើជាមួយប្រទេសអាឡឺម៉ង់ដើម្បីបន្តការលក់អាវុធទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត”។
តួនាទីការប្រយុទ្ធកងទ័ពពិសេសនៅប្រទេសយេម៉ែនត្រូវរក្សាទុកយ៉ាងសម្ងាត់រហូតដល់មានសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍ថាទាហាន៥នាក់រងរបួសក្នុងពេលកំពុងប្រយុទ្ធជាមួយ ក្រុម Houthis នៅតំបន់Sa’dahនៅភាគខាងជើង។
យោងតាមប្រភពព័ត៌មាន SBS ដែលមិនបញ្ចេញឈ្មោះមួយដកស្រង់សម្តីនៅក្នុងកាសែត Daily Mail បានឱ្យដឹងថា កងម៉ារីន៣០នាក់ត្រូវដាក់ពង្រាយដើម្បីធ្វើការហ្វឹកហ្វឹនដល់កងទ័ពអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែភាពជាក់ស្តែង”នៅពេលទៅដល់មូលដ្ឋានពួកគេប្តូរជាកងពន្លត់អគ្គីភ័យនិងជាកងទ័ពប្រយុទ្ធទៅវិញ។