ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលោក Benjamin Netanyah និយាយថាយោធាអ៊ីស្រាអែលនឹងចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំមួយលើតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារប្រើមីស៊ីលលើទឹកដីរបស់ខ្លួននៅថ្ងៃចន្ទដែលបង្កឱ្យមានការបាញ់តបតយ៉ាងច្រើនពីប្រទេសអ៊ីស្រាអែល។
លោក Netanyahu (ត្រូវថ្លែងនៅប្រទេសអ៊ីស្រាអែលក្នុងសន្និសីទគោលនយោបាយរបស់គណៈកម្មាធិការកិច្ចការសាធារណៈ (AIPAC) នៅថ្ងៃអង្គារនោះ)បញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនយ៉ាងរួសរាន់ដោយសារតែមានសេចក្តីរាយការណ៍ពីគ្រាប់រ៉ុកកែតរបស់ក្រុមហាម៉ាសបាញ់នៅតំបន់ហ្គាហ្សាទៅកាន់ប្រទេសអ៊ីស្រាអែល។ នៅពេលដែលគាត់ឡើងជិះយន្ដហោះត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញនៅថ្ងៃចន្ទនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលអះអាងថា នឹងធ្វើការឆ្លើយតបយ៉ាងពេញទំហឹងនៅតំបន់ហ្គាហ្សា។
គេរាយការណ៍ថា មានមនុស្សចំនួន៧នាក់រងរបួសដោយសារគ្រាប់រ៉ុក្កែតដែលវាយប្រហារទៅលើផ្ទះមួយនៅភាគខាងជើងទីក្រុងTel Aviv នៅព្រឹកថ្ងៃចន្ទ។ ប្រទេសអ៊ីស្រាអែលធ្វើការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ កងទ័ពការពារអ៊ីស្រាអែល (IDF) និយាយថា ពួកគេបំផ្លាញការិយាល័យមេដឹកនាំក្រុមអ៊ីស្លាមហាន់យ៉ាអ៊ី (Asmail Haniyeh) ព្រមទាំងទីស្នាក់ការស៊ើបអង្កេតសម្ងាត់របស់យោធា និងការិយាល័យសេវាកម្មសន្តិសុខផ្ទៃក្នុង។ភាគីទាំងពីរតបតគ្នាទៅវិញទៅមកនៅពេលថ្ងៃហើយនៅពេលយប់ហើយការវាយប្រហារពុំមានការថយចុះទេ។
(IDF) ស្តីបន្ទោសក្រុមហាម៉ាសចំពោះការវាយប្រហារនោះដោយនិយាយនៅល្ងាចថ្ងៃចន្ទថា ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបង្ហាញដល់អ៊ីស្រាអែលភាគខាងត្បូងនូវគ្រាប់រ៉ុកកែតរាប់សិបគ្រាប់។ យោងតាមប្រភពអ្នកនាំពាក្យ IDF ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបាញ់រ៉ុក្កែតចំនួន៣០គ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្រោយពីម៉ោង១០យប់ខណៈដែលបទឈប់បាញ់ដែលត្រូវប្រទេសអេហ្ស៊ីបសម្របសម្រួល។
គេរាយការណ៍ថាគ្រាប់ផ្លោងមួយចំនួនត្រូវធ្លាក់ចូលទៅក្នុងតំបន់វាល។ ពុំមានរបាយការណ៍ បង្ហាញមានជនរងគ្រោះណាមួយរងរបួសឡើយ។ ទន្ទឹមនឹងនេះដែរប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនរាយការណ៍ការពីការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលកំណត់គោលដៅតំបន់មានលំនៅឋានជាច្រើននិងបណ្តាលឱ្យឆេះវិហារអ៊ីស្លាមមួយនៅក្នុងទីក្រុង Beit Hanoun។
ការកើនឡើងនៃអំពើហិង្សាធ្វើអោយកើតមានការព្រួយបារម្ភអំពីសង្គ្រាមថ្មីមួយដែលមានទំហំធំនៅតំបន់ហ្គាហ្សាក្នុងរយៈពេលមិនដល់ពីរសប្តាហ៍មុនការបោះឆ្នោតសកលរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យយោធាលោក Maj Mika Lifshitz និយាយនៅថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអែល នឹងរុញកងពលតូច និងកងថ្មើរជើងពីរគ្រឿងទៅកាន់តំបន់ហ្គាហ្សា ហើយត្រូវបានគេហៅ ទ័ពបំរុង។
ពីមុនយោធាអ៊ីស្រាអែលធ្លាប់ចូលឈ្លានពានហ្គាហ្សានៅខែកក្កដាឆ្នាំ ២០១៤ នៅពេលដែល Tel Aviv បន្ទោសហាម៉ាសចំពោះការចាប់ពង្រត់ និងការធ្វើឃាតនិស្សិតជន ជាតិអ៊ីស្រាអែលចំនួន ៣ នាក់នៅតំបន់ West Bank ។ ការលុកលុយលើដីអស់រយៈពេល ៧ សប្តាហ៍បណ្តាលឱ្យមានជនរងគ្រោះជាច្រើននាក់ក្នុងចំណោមជនជាតិប៉ាឡេស្ទីន។ យោងតាមការប៉ាន់ប្រមាណនានាប្រជាជនប៉ាឡេស្ទីនជាង២១០០ នាក់ និងអ៊ីស្រាអែលចំនួន ៧១ នាក់ត្រូវគេសម្លាប់។ ជនជាតិប៉ាឡេស្ទីនមានចំនួនរាប់ពាន់នាក់រងរបួស។
