ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
មន្ដ្រីប៉ូលិសទួរគីបាញ់ប្រហារទៅលើមិត្តរួមការងារ និងប៉ុនប៉ងធ្វើអត្តឃាតដោយធ្វើឱ្យមានការភ័យស្លន់ស្លោនៅអាកាសយានដ្ឋាន Kayseri Erkilet ។ មន្ត្រីទាំងពីរនាក់ត្រូវគេរាយការណ៍ថារងរបួសសម្រាកនៅមន្ទីរពេទ្យ។ គ្រាប់កាំភ្លើងដែលបាញ់នៅច្រកចេញចូលក្នុងស្រុកព្រលានយន្តហោះកាលថ្ងៃអង្គារ។
មានរថយន្តសង្គ្រោះ និងរថយន្តប៉ូលិសជាច្រើនទៅដល់កន្លែងកើតហេតុក្រោយពីគេលឺពីការបាញ់ប្រហារ ។ ការប៉ះទង្គិចគ្នារវាងប៉ូលិសពីរនាក់ជារឿងដដែលៗ។ គេមិនទាន់ដឹងពីហេតុផលនៃការបាញ់នោះភ្លាមៗនោះទេ ប៉ុន្តែមនុស្សម្នាក់ក្នុងចំណោមពួកគេចាប់កាំភ្លើង និងបាញ់ចំនួនបីគ្រាប់ទៅលើមន្រ្តីមិត្តរបស់គាត់។
សារព័ត៌មាន Hurriyet ថាជនល្មើសមានឈ្មោះ Eyup B. ព្យាយាមធ្វើអត្តឃាត ប៉ុន្តែទទួលបរាជ័យដោយរងរបួសពីការបាញ់ប្រហារ។ បុរសទាំងពីរនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់។
របាយការណ៍រៀបរាប់អំពីការភ័យស្លន់ស្លោយ៉ាងខ្លាំងក្នុងចំណោមអ្នកដំណើរនៅពេលមានការបាញ់ប្រហារនៅក្នុងស្ថានីយ។ អាកាសយានដ្ឋាន Kayseri Erkilet មានទាំងប្រតិបត្តិការហោះហើរស៊ីវិល និងរៀបចំមូលដ្ឋានទ័ពអាកាសទួរគី។ ចាប់តាំងពីមានការបើកច្រកចេញចូលហោះហើរអន្ដរជាតិមកវិញក្នុងឆ្នាំ២០០៧ ដោយទទួលអ្នកដំណើរប្រហែល១លាននាក់ជារៀងរាល់ឆ្នាំ។
