ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
ប្រភពសន្តិសុខអ៊ីរ៉ាក់និយាយថាកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិកកាលពីថ្ងៃអង្គារនេះចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន២២នាក់រួមទាំងជនជាតិអ៊ីរ៉ាក់៣នាក់ស្ថិតនៅក្នុងទីក្រុងBaghuz។
ថ្លែងប្រាប់គេហទំព័រពត៌មានBaghdad Today ប្រភពពត៌មាននិយាយថាកងកម្លាំងដែលដឹកនាំដោយក្រុមឃឺដវាយឆ្មក់លើផ្លូវរូងភ្នំរបស់រដ្ឋអ៊ីស្លាមមួយចំនួនដែលស្ថិតនៅក្នុងតំបន់al-Mozarea ក្នុងទីក្រុងal-Baghuz បន្ទាប់ពីទទួលព័ត៌មានថាមានវត្តមានពួកភេរវជនមួយចំនួនស្ថិតនៅទីនោះ។
ប្រភពនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់បន្ថែមថាកងកម្លាំងចាប់ខ្លួនភេរវករ២២នាក់ក្នុងអំឡុងពេលប្រតិបត្តិការនេះ រួមទាំងជនជាតិអ៊ីរ៉ាក់៣នាក់ផងដែរ។
គួររំលឹកផងដែរថាសម្ព័ន្ធភាពរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីកាលពីថ្ងៃសៅរ៍នេះប្រកាសពីការបរាជ័យរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងប្រទេសស៊ីរី និងលើកទង់ជ័យជម្នះនៅក្នុងទីក្រុងBaghuz ដែលជាបន្ទាយចុងក្រោយរបស់ក្រុមជីហាដ។ សេតវិមានផងដែរក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលក្នុងនោះប្រធានាធិបតីអាម៉េរិកលោកDonald Trump បានរៀបរាប់អំពីការបាត់បង់ទឹកដីរបស់ពួកIS និងបានបន្ថែមថាពួកគេបានបាត់បង់នូវកិត្យានុភាព និងអំណាចទាំងអស់។
