គណបក្សប្រឆាំងឈ្នះឆ្នោតនៅប្រទេសថៃបង្កើតជាសម្ព័ន្ធដើម្បីបញ្ចប់ការគ្រប់គ្រងរបបយោធា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩

គណបក្សប្រឆាំងប្រទេសថៃដែលមានគណបក្សប្រជាធិបតេយ្យចំនួន៧ កាលពីថ្ងៃពុធបានអះអាងថាខ្លួនឈ្នះឆ្នោតសម្លេងភាគច្រើននៅក្នុងសភាជាន់ទាបបន្ទាប់ពីការបោះឆ្នោតដ៏ស្មុគស្មាញមួយ។

សារព័ត៌មានរ៉យទ័រនិយាយថា បក្សសម្ព័ន្ធថាខ្លួនមានសិទ្ធិបង្កើតរដ្ឋាភិបាលបន្ទាប់ពីការគ្រប់គ្រងរបបយោធារយៈពេល៥ឆ្នាំ ប៉ុន្តែវានៅតែមិនមានលទ្ធភាពជ្រើសរើសនាយករដ្ឋមន្ត្រី។

ក្រោមច្បាប់ដែលសរសេរដោយរបបយោធាកំពុងកាន់អំណាចគណបក្ស ឬក្រុមចម្រុះជ្រើសរើសនាយករដ្ឋមន្ត្រីតម្រូវឱ្យមានសំឡេងភាគច្រើនរួមគ្នានៅក្នុងសភាជាន់ខ្ពស់និងសភាជាន់ទាប។

លទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតនៅថ្ងៃអាទិត្យនៅតែពន្យារពេលមិនទាន់ប្រកាស មេដឹកនាំកាន់អំណាចមិនបានបង្ហាញពីការបោះបង់ចោលគោលដៅរបស់ខ្លួនដើម្បីរក្សាអតីតមេបញ្ជាការកងទ័ពនិងមេដឹកនាំរដ្ឋប្រហារលោកប្រាយុទ្ធចាន់អូចានៅក្នុងតំណែងនាយករដ្ឋមន្ត្រីនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here