ប្រទេសចិនកាត់ទោសអតីតមេដឹកនាំប៉ូលិសអាំងទេប៉ូលអន្តរជាតិ

0

ប្រភពព័ត៌មានពី Channel NewsAsia ចេញផ្សាយថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៩

អង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយនិយាយនៅថ្ងៃពុធនេះថា ប្រទេសចិននឹងកាត់ទោសមេដឹកនាំអាំងទេប៉ូលលោក Meng Hongwei ពីបទប្រព្រឹត្តអំពើពុករលួយបន្ទាប់ពីការស៊ើបអង្កេតរកឃើញលោកចំណាយថវិការរដ្ឋយ៉ាងច្រើនហួសប្រមាណដោយប្រើអំណាចរបស់លោក ហើយបដិសេធមិនធ្វើតាមការសម្រេចចិត្តរបស់បក្សកុម្មុយនីស្ត។

កាលពីឆ្នាំមុននេះ អាំងទេប៉ូលដែលជាអង្គការសម្របសម្រួលប៉ូលិសទូទាំងពិភពលោកដែលមានមូលដ្ឋាននៅប្រទេសបារាំងនិយាយថា លោក Meng លាលែងពីតំណែងជាអគ្គនាយកហើយ បន្ទាប់ពីអាជ្ញាធរបារាំងនិយាយថាលោកត្រូវភរិយារបស់គាត់រាយការណ៍ថាបាត់ខ្លួនបន្ទាប់ពីធ្វើដំណើរទៅប្រទេសកំណើតរបស់លោក។

ប្រពន្ធរបស់គាត់ឈ្មោះ Grace Meng ប្រាប់ទូរទស្សន៍បារាំងកាលពីថ្ងៃអាទិត្យថា នាងសរសេរដើម្បីសុំជំនួយពីប្រធានាធិបតីរបស់ប្រទេសបារាំងលោក Emmanuel Macron នៅថ្ងៃនៃដំណើរទស្សនកិច្ចរបស់សមភាគីរបស់លោក Xi Jinping ដែលឥឡូវនេះវិលត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញហើយ។

នៅក្នុងសេចក្តីថ្លែងខ្លីមួយគណៈកម្មាធិការកណ្តាលរបស់គណៈកម្មាធិការអធិការកិច្ចវិន័យនិយាយថាលោកMeng Hongwei បដិសេធទៅនឹងការសម្រេចចិត្តពីមជ្ឈមណ្ឌលគណបក្ស ហើយបំពានអំណាចរបស់លោកដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ របាយការណ៍នោះនិយាយថា លោកក៏ចំណាយថវិការរដ្ឋដើម្បីបំពេញជីវភាពរស់នៅរបស់គ្រួសារគាត់ផងដែរ។

សេចក្តីថ្លែងការណ៍និយាយថា លោក Meng ប្រើប្រាស់តួនាទីរបស់គាត់ដើម្បីជួយប្រពន្ធរបស់គាត់ឱ្យមានការងារធ្វើ និងយកទ្រព្យសម្បត្តិដ៏ច្រើនពីអ្នកដទៃដោយខុសច្បាប់ដើម្បីជួយសម្រាប់ការផ្សព្វផ្សាយ និងការផ្លាស់ប្តូរការងារ និង “ប្រតិបត្តិការក្រុមហ៊ុន” ជាដើម។ គាត់ត្រូវគេសង្ស័យថាបានទទួលសំណូក ហើយបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបភាព និងផលប្រយោជន៍របស់គណបក្ស និងជារឿងដែលគួរតែត្រូវបានដោះស្រាយយ៉ាងប្រុងប្រយ័ត្នផងដែរ។

សេចក្តីថ្លែងការណ៍និយាយថាលោក Meng ត្រូវគេបណ្តេញចេញពីគណបក្ស ហើយករណីរបស់លោកត្រូវបានប្រគល់ទៅអោយអាជ្ញាធរស្របច្បាប់ហើយ។ វាមិនអាចទៅរួចទេដើម្បីឱ្យលោក Meng ធ្វើអត្ថាធិប្បាយនោះចាប់តាំងពីគាត់ត្រូវបានឃាត់ខ្លួនហើយវាមិនច្បាស់ទេថាតើគាត់ត្រូវគេអនុញ្ញាតឱ្យមានមេធាវីដែរឬទេ។

លោក Meng ក៏ជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិនក្លាយជាអគ្កនាយកភ្នាក់ងារសហប្រតិបត្តិការប៉ូលិសពិភពលោកនៅចុងឆ្នាំ២០១៦ នៅពេលដែលប្រទេសចិនពង្រីកសក្តានុពលរបស់ខ្លួនក្នុងការទទួលតំណែងជាមេដឹកនាំនៅក្នុងអង្គការអន្តរជាតិនោះ។ ការតែងតាំងរបស់លោកជំរុញឱ្យមានការព្រួយបារម្ភនៅពេលនោះពីក្រុមសិទ្ធិមនុស្សជាច្រើនដែលក្រុងប៉េកាំងអាចព្យាយាមលើកកម្ពស់តំណែងរបស់លោកដើម្បីបន្តប្រឆាំងក្រុមប្រឆាំងនៅបរទេសនោះ។ ក្រោមការដឹកនាំរបស់លោក Xi ប្រទេសចិនបន្តការបង្ក្រាបយ៉ាងពេញទំហឹងទៅលើអំពើពុករលួយជាផ្លូវការយ៉ាងតឹងរឹងបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here