ប្រទេសរុស្ស៊ីត្រូវតែដកចេញពីប្រទេសវ៉េណេស៊ុយអេឡានោះជម្រើសទាំងអស់អាចបើកចំហបាន!

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០១៩

លោកប្រធានាធិបតីអាមេរិក Donald Trump ព្រមានប្រទេសរុស្ស៊ីត្រូវតែដកចេញពីប្រទេសវ៉េណេស៊ុយអេឡា។ បច្ចុប្បន្នកងទ័ពរុស្ស៊ីនៅក្នុងប្រទេសអាមេរិកឡាទីនក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការឆ្នាំ២០០១។ ថ្លែងនៅឯសេតវិមានលោក Trump ក៏ព្រមានថា “ជម្រើសទាំងអស់គឺបើកចំហ” នៅពេលដែលប្រទេសរុស្ស៊ីចេញពីប្រទេសវ៉េណេស៊ុយអេឡា។

កងទ័ពរុស្ស៊ីប្រហែល១០០នាក់ចុះចតនៅទីក្រុងការ៉ាកាស (Caracas )កាលពីថ្ងៃសៅរ៍នេះដែលជាការបង្ហាញការគាំទ្រដល់រដ្ឋាភិបាលលោកនីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro )។ រឿងនេះបង្កឱ្យមានការងឿងឆ្ងល់នៅទីក្រុងវ៉ាស៊ីនតោន ទោះជាយ៉ាងណាក៏ដោយលោកអនុប្រធាន Mike Pence ហៅការដាក់ពង្រាយនេះថាជា “ការបង្កហេតុដែលគ្មានភាពចាំបាច់” នោះទេ។

លោក Pence ក៏អំពាវនាវឱ្យរុស្ស៊ីដកការគាំទ្រខ្លួនចំពោះលោកម៉ាឌូរ៉ូ និងរក្សាជំហរជាមួយនឹងលោក Juan Guaido ដែលជាមេដឹកនាំបក្សប្រឆាំងប្រកាសខ្លួនជាប្រធានាធិបតីបណ្តោះអាសន្នកាលពីខែមករាកន្លងទៅនេះ។

លោក Trump ជួបជាមួយភរិយាលោក Guaido គឺលោកស្រី Fabiana Rosales កាលពីថ្ងៃពុធនេះ ហើយសន្យាគាំទ្រដល់ស្វាមីរបស់នាង។ ក្រោយមកលោក Guaido បានបន្តរិះគន់រដ្ឋាភិបាលលោកម៉ាឌូរ៉ូកាលពីថ្ងៃអង្គារដោយចោទប្រកាន់មេដឹកនាំបច្ចុប្បន្នរបស់ប្រទេសវេណេហ្ស៊ូអេឡាថារំលោភលើរដ្ឋធម្មនុញ្ញរបស់ប្រទេសដោយស្វាគមន៍កងទ័ពរបស់ប្រទេសរុស្ស៊ីនោះ។

ទន្ទឹមនឹងនេះដែរ ក្រសួងការបរទេសរុស្ស៊ីទទូចថាការដាក់ពង្រាយនេះត្រូវអនុវត្តដោយស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេស និងការគោរពពេញលេញចំពោះបទដ្ឋានច្បាប់។ ក្រុមមន្រ្តីរបស់អាមេរិកព្រមានម្តងហើយម្តងទៀតចំពោះរុស្ស៊ីប្រឆាំងនឹងការធ្វើអន្តរាគមន៍ក្នុងការតស៊ូដណ្ដើមអំណាចរបស់លោក Guaido / Maduro ។ ទីប្រឹក្សាសន្តិសុខជាតិលោក John Bolton បង្ហោះសារនៅថ្ងៃចន្ទថា “សហរដ្ឋអាមេរិកនឹងមិនអត់ធ្មត់ចំពោះមហាអំណាចយោធាដែលលូកដៃចូលក្នុងលទ្ធិប្រជាធិបតេយ្យ សន្តិសុខ និងនីតិរដ្ឋនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here