ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩
បុរសអាមេរិកម្នាក់ត្រូវជាប់គុកពីបទឃាតកម្មបន្ទាប់ពីអ្នកជាតិនិយមជនជាតិស្បែកសម្នាក់នៅទីក្រុង Charlottesville រដ្ឋវីជីហ្គីយ៉ា សារភាពថាលោកស្អប់ឧក្រិដ្ឋកម្មនៅឯសវនាការតុលាការ។ លោក James Alex Fields វ័យ២៥ឆ្នាំត្រូវកាត់ទោសឱ្យជាប់គុកចំនួន២៩ករណីនៅក្នុងចំណោម៣០ករណីដែលធ្វើការចោទប្រកាន់នៅក្នុងកិច្ចព្រមព្រៀងជៀសវាងទោសប្រហារជីវិត។
លោក Fields ត្រូវផ្តន្ទាទោសកាលពីខែធ្នូឆ្នាំមុនឱ្យជាប់គុកមួយជីវិត បន្ទាប់ពីលោកបើកបររថយន្ត ទៅជាអ្នកបាតុករតវ៉ាកាលពីឆ្នាំ២០១៧ ដោយសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសទៀតផង។ កាលពីមុនលោកអះអាងថា លោកធ្វើដោយភ័យខ្លាចចំពោះសុវត្ថិភាពរបស់លោកតែប៉ុណ្ណោះ។
លោក Fields ធ្វើដំណើរចម្ងាយប្រហែល៥០០ម៉ៃល៍ (៨០៤គីឡូម៉ែត្រ) ពីផ្ទះរបស់លោក នៅរដ្ឋអូហៃយ៉ូ ដើម្បីចូលរួមការប្រជុំនៅរដ្ឋវីជីហ្គីយ៉ា សហរដ្ឋអាមេរិក។
សូមរំលឹកផងដែរថា “ច្បាប់បង្រួបបង្រួម” ត្រូវបានរៀបចំសម្រាប់ការប្រឆាំងនឹងផែនការដករូបសំណាក លោកឧត្តមសេនីយ៍ Robert E Lee ជាអ្នកប្រយុទ្ធគាំទ្រទាសករសហព័ន្ធក្នុងអំឡុងសង្គ្រាមស៊ីវិលអាមេរិកមកម្លេះ។
ក្រុមបាតុករប្រែក្លាយប្រឆាំងនឹងការជួបជុំនេះ ហើយមនុស្សរាប់សិបនាក់រងរបួស នៅក្នុងអំពើហឹង្សាដែលបានផ្ទុះនៅក្នុងហេតុការណ៍នេះផងដែរ។ ហើយឈ្មោះ Heather Heyer វ័យ៣២ឆ្នាំត្រូវសម្លាប់ នៅពេលដែលលោក Fields បើកឡាននៅហ្វូងមនុស្ស ដែលកំពុងប្រមូលផ្តុំគ្នានេះតែម្តង។
វីដេអូឃ្លីបឧបទ្ទវហេតុនេះ ត្រូវចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ បន្ទាប់ពីនោះលោកប្រធានាធិបតី ដុនណាល់ ត្រាំ ត្រូវគេរិះគន់ដោយនិយាយថា មានប្រជាជនល្អណាស់ភាគីទាំងពីរនៅទីក្រុង Charlottesville ។
