អ្នកប្រយុទ្ធយោធាប៉ារ៉ាអ៊ីរ៉ាក់សម្លាប់ភេរវកររដ្ឋអ៊ីស្លាមនៅខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាអ្នកប្រយុទ្ធយោធាប៉ារ៉ាអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះបានសម្លាប់ភេរវកររដ្ឋអ៊ីស្លាមស្ថិតនៅជិតភ្នំHamrin ក្នុងខេត្តDiyala។ ថ្លែងប្រាប់គេហទំព័រពត៌មានអ៊ីរ៉ាក់ Almaalomah ប្រភពនិយាយថា អ្នកប្រយុទ្ធយោធាប៉ារ៉ាHashd al-Shaabi សម្លាប់ភេរវជនមុនពេលដែលក្រុមនេះលួចចូលទៅក្នុងភូមិHamrin។

គេហទំព័រពត៌មាននេះប្រាប់ឲ្យដឹងទៀតថាអ្នកប្រយុទ្ធយោធាប៉ារ៉ាអ៊ីរ៉ាក់បានឈរជើងនៅក្បែរបន្ទាត់ខាងមុខនៃភូមHamrin ដើម្បីបង្ក្រាបរាល់ការប៉ុនប៉ងលួចជ្រៀតចូលណាមួយរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម។

គួររំលឹកថាកាលពីខែមករាឆ្នាំ២០១៥កន្លងទៅនេះ កងកម្លាំងអ៊ីរ៉ាក់ប្រកាសពីការរំដោះខេត្តDiyala ពីពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ខេត្តនេះត្រូវបានមើលឃើញថាមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជាពិសេសស្ថិតនៅក្នុងតំបន់Jalawla និងតំបន់Saadiyah ភាគខាងជើងនៃខេត្តនេះ និងតំបន់មួយចំនួនដែលស្ថិតនៅភាគខាងជើងទីក្រុងMuqdadiyah។

LEAVE A REPLY

Please enter your comment!
Please enter your name here