ប្រភពព័ត៌មានពីReuters ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
រដ្ឋាភិបាលអាឡឺម៉ង់មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាប្រទេសអាឡឺម៉ង់នឹងពន្យារពេល៦ខែបន្ថែមទៀតលើបម្រាមនាំអាវុធទៅកាន់ប្រទេសអារ៉ាប់ប៊ីសោឌីដោយប្រទេសអាឡឺម៉ង់រឹតចំណងទំនាក់ទំនងជាមួយបណ្តាក្រុមហ៊ុននាំចេញអាវុធរបស់អឺរ៉ុបឱ្យអនុវត្តគោលការណ៍នេះដូចគ្នា។
ការហាមប្រាមធ្វើឡើងក្រោយពីមានការសម្លាប់អ្នកកាសែតក្នុងប្រទេសអារ៉ាប៊ីសោឌីលោក Jamal Khashoggi ដោយរឿងនេះធ្វើឱ្យសម្ព័ន្ធមិត្តរបស់អឺរ៉ុបរិះគន់យ៉ាងខ្លាំង និងពិចារណាលើប្រាក់រាប់ពាន់អឺរ៉ូក្នុងការបញ្ជាទិញអាវុធយោធារាប់បញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន១០ពាន់លានផោន (១៣២៧ពាន់លានដុល្លារ) ដើម្បីលក់យន្តហោះចម្បាំងធុនស្រាល Eurofighter Typhoon ចំនួន៤៨គ្រឿងទៅឱ្យក្រុង Riyadh ក្រោមការដឹកនាំដោយ BAE Systems របស់អង់គ្លេស។
លោក Steffen Seibert អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា ការហាមឃាត់នេះនឹងត្រូវពន្យារពេល៦ខែបន្ថែមទៀតរហូតដល់ថ្ងៃទី៣០ខែកញ្ញា។ ក្នុងអំឡុងពេលនេះពុំមានគោលការណ៍ស្តីពីការនាំចេញថ្មីត្រូវគេអនុម័តនោះទេ។ ”
