លោកTrumpនឹងពិភាក្សាគ្នាជាមួយលោកពូទីនអំពីប្រទេសវ៉េណេស៊ុយអេឡាលើចំណុចខ្លះៗ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០១៩

ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថាលោកមិនបដិសេធមិននិយាយជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin អំពីស្ថានភាពនៅវ៉េណេស៊ុយអេឡានោះទេ។

លោក Trump និយាយនៅថ្ងៃសុក្រនេះថា “យើងប្រហែលជានឹងនិយាយអំពីចំណុចខ្លះៗ” ។ លោកបន្ថែមថា លោកក៏អាចយកបញ្ហានេះនិយាយជាមួយប្រធានាធិបតីចិនផងដែរ។ កាលពីពេលមុននេះ តំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសវ៉េណេស៊ុយអេឡាលោក Elliott Abrams គំរាមកំហែងដាក់ទណ្ឌកម្មក្រុងមូស្គូដោយសារតែការគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Nicholas Maduro ។

លោក Trump អំពាវនាវឱ្យរុស្ស៊ីចាកចេញពីប្រទេសវ៉េណេស៊ុយអេឡាបន្ទាប់ពីយន្ដហោះរុស្ស៊ី ២គ្រឿងជាមួយកងទ័ព និងឧបករណ៍យោធារបស់រុស្ស៊ីបានចុះចតនៅទីក្រុងCaracas កាលពីសប្តាហ៍មុនស្របតាមកិច្ចព្រមព្រៀងឆ្នាំ២០០១ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា។ ក្រុមអ្នកនាំចេញអាវុធរបស់រដ្ឋប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យនេះនិយាយថា ខ្លួនគ្រោងនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកងទ័ពវ៉េណេស៊ុយអេឡាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here