តើជណ្តើរយន្តនៅស្ថានីយរថភ្លើងក្រោមដីទីក្រុងហ្សាកាតាដែលចម្លងពីជប៉ុនត្រូវប្រកាន់ស្តាំ ឬឆ្វេង?

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩

នៅស្ថានីយរថភ្លើងល្បឿនលឿនក្នុងក្រុង (MRT) ដែលរួមមានផ្នែករថភ្លើងក្រោមដីដំបូងគេនៅក្នុង ប្រទេសឥណ្ឌូនេស៊ីទើបតែបើកការបង្ហាញណែនាំថ្មីមួយត្រូវបានបង្កើតឡើង។ គេនិយាយថាក្រុមហ៊ុន បានរៀនពីផ្លូវក្រោមដីរបស់ជប៉ុនហើយបានជួយអភិវឌ្ឍន៍ទៅជា MRT។ សូម្បីតែនៅក្នុងប្រទេសជប៉ុនមានភាពខុសគ្នារវាងឆ្វេង និងស្តាំនៅតូក្យូ និងអូសាកា (ជាទូទៅនៅជប៉ុនគឺប្រកាន់ឆ្វេង) ប៉ុន្តែនៅហ្សាកាតាវិញយ៉ាងម៉េចដែរ…។

នៅរសៀលថ្ងៃទី២៨នេះ ផ្ទៃខាងក្នុងនៃរថភ្លើងធ្វើដំណើរឆ្ពោះទៅភាគខាងជើងទៅកាន់កណ្តាលក្រុងគឺពោរពេញទៅដោយអ្នកដំណើរ។ បុគ្គលិកការិយាល័យស្ត្រីម្នាក់ (៤១ឆ្នាំ) បាននិយាយថា “មានភាពងាយស្រួលជាងអ្វីដែលខ្ញុំស្រមៃ។ ប្រសិនបើខ្ញុំអាចផ្លាស់ប្តូរទីតាំងកន្លែងការងាររបស់ខ្ញុំបានខ្ញុំចង់ឱ្យ វានៅជិតស្ថានីយ៍រថភ្លើង”។

ស្ថាននីយរថភ្លើងបើកដំណើរការនៅថ្ងៃទី២៥ ហើយតម្លៃត្រូវបានគេកំណត់ពី ៣ពាន់ Rupia (ប្រហែល ២៣យ៉េន) ទៅ១៤ពាន់ Rupia (ប្រមាណ ១០៨យ៉េន) អាស្រ័យទៅតាមចម្ងាយ។ ឥឡូវនេះវាគឺនៅក្នុងកំឡុងពេលជិះដោយឥតគិតថ្លៃដើម្បីឱ្យប្រជាជនបានដឹង។ ប្រតិបត្តិការមុនថ្ងៃទី១ ខែមេសាអ្នកគ្រប់គ្រង MRT ទីក្រុងហ្សាកាតាកំពុងលើកកម្ពស់ការណែនាំ និងបង្ហាញដល់អ្នកដំណើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here