ប្រទេសប្រ៊ុយណេចេញច្បាប់កាត់ទោសប្រហារជីវិតប្រសិនបើរួមភេទខុសច្បាប់និងស្រលាញ់ភេទដូចគ្នា

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩

ប្រទេសប្រ៊ុយណេចាប់ពីថ្ងៃទី៣ទៅចេញច្បាប់ព្រហ្មទណ្ឌអនុវត្តដាក់ទោសប្រហារជីវិតចំពោះករណីការស្រលាញ់ខុសច្បាប់ និងការស្រឡាញ់ភេទដូចគ្នា។ ការកាត់ទោសនឹងត្រូវកាត់អវយវៈសម្រាប់ឧក្រិដ្ឋកម្មនេះ។ ក្រុមសិទ្ធិមនុស្សអន្តរជាតិត្រូវរិះគន់យ៉ាងខ្លាំងចំពោះ”ការរំលោភសិទ្ធិមនុស្ស”។

ប្រទេសឥស្លាមមួយនេះចេញច្បាប់យ៉ាងតឹងរឹងក្នុងឆ្នាំ២០១៤ជាលើកដំបូងនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ការរិះគន់ពីសហគមន៍អន្ដរជាតិមានភាពខ្លាំងក្លាក្នុងការដាក់ទណ្ឌកម្មចំពោះការ ស្រឡាញ់ភេទដូចគ្នា ហើយការអនុវត្តច្បាប់ត្រូវបានពន្យាពេល។

ច្បាប់ថ្មីនេះអាចនឹងអនុវត្តសូម្បីតែជនបរទេសដែលមិនមែនជាជនជាតិឥស្លាម។ ប្រសិនបើប្រព្រឹត្ត បទល្មើសនេះនោះ ជនល្មើសនឹងត្រូវដាក់ទណ្ឌកម្មដោយការកាត់ដៃស្តាំរបស់គាត់លើកទី១ និងលើក ទី២ដោយកាត់ជើងឆ្វេងរបស់គាត់។ ចំពោះការរួមភេទដូចគ្នា និងការរួមភេទអត់មានអាពាហ៍ពិពាហ៍ ទោះបីជាឥស្លាម ឬមិនមែនជាឥស្លាមក៏ដោយនឹងត្រូវទទួលទោសប្រហារជីវិត។

ទោះយ៉ាងណាក៏ដោយលក្ខខណ្ឌតឹងរឹងក្នុងករណីនេះដូចជាតម្រូវការសាក្សីច្រើននាក់វាមិនច្បាស់លាស់ថាតើការដាក់ទណ្ឌកម្មបែបនេះនឹងត្រូវបានអនុវត្តនោះទេ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ “អង្គការលើកលែងទោសអន្តរជាតិ” និយាយថា៖ មិនគួរត្រូវបានស្តី បន្ទោសចំពោះការរួមភេទសំរាប់ភេទដូចគ្នានោះទេ ដោយបន្ថែមថា៖ “យើងគួរតែលុបចោលចំពោះ ការដាក់ទណ្ឌកម្មហឹង្សា និងកែប្រែច្បាប់ព្រហ្មទណ្ឌដែលរំលោភលើសិទ្ធិមនុស្ស”។

LEAVE A REPLY

Please enter your comment!
Please enter your name here