ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩
បុរសម្នាក់ទម្លាក់គ្រាប់បែកដបសាំងមួយនៅផ្ទះក្នុងតំបន់ដែលមានការស៊ើបអង្កេតរបស់ប៉ូលិសភ្លាមៗនោះផងដែរ។ គ្រាប់បែកនេះត្រូវគេបោះចោលនៅរានហាលផ្ទះមួយនៅ Leyland Walk នៅទីប្រជុំជន Winsford មុនពេលជនសង្ស័យលោតចូលក្នុងសួនច្បារ និងបង្កឱ្យមានអគ្គីភ័យផងដែរ។
ជនសង្ស័យរត់គេចខ្លួនបាត់ហើយម្ចាស់ផ្ទះនិងអ្នកជិតខាងម្នាក់ព្យាយាមពន្លត់ភ្លើង។ ដោយគ្មាននរណាម្នាក់រងរបួសនោះទេ។ ប៉ូលិសនិយាយថា ពួកគេកំពុងដោះស្រាយការវាយប្រហារដែលកើតឡើងនៅម៉ោង២៣:២០ កាលពីថ្ងៃសុក្រ ដែលជាហេតុការណ៍ដាច់ដោយឡែកមួយទៀត។
ប៉ូលិសអង្កេតលោក Lara Hill បាននិយាយថា “សួមអរគុណដល់អ្នកពន្លត់អគ្គីភ័យដែលពន្លត់ទាន់ពេលវេលា នៅមុនពេលវាក្លាយជាផលអាក្រក់ជាងនេះទៅទៀត” ។ សូមបញ្ជាក់ផងដែរថា អគ្គីភ័យបណ្តាលឱ្យខូចខាតបន្តិចបន្តួចប៉ុណ្ណោះ នៅខាងក្រៅផ្ទះ៕