ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
យ៉ាងហោចណាស់មានជនសង្ស័យក្រុមសកម្មប្រយុទ្ធ៤នាក់ត្រូវសម្លាប់ និងសមាជិកកងកម្លាំងសន្តិសុខឥណ្ឌាចំនួន៤នាក់រងរបួសក្រោយពីមានការប្រយុទ្ធគ្នាដោយប្រើកាំភ្លើងខ្លីក្នុងស្រុក Pulwama នៃរដ្ឋកាស្មៀរនៅព្រឹកថ្ងៃចន្ទ។
យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ឱ្យដឹងថា ការផ្ទុះអាវុធកើតឡើងខណៈដែលសមាជិកកងទ័ពឥណ្ឌា ទាហាន និងក្រុមប្រតិបត្ដិការពិសេសរបស់កងកម្លាំងប៉ូលិស Jammu និង Kashmir ធ្វើប្រតិបត្តិការស៊ើបសួរ និងតាមដាន។ អ្នករងរបួសត្រូវគេជម្លៀសនិងនាំទៅមន្ទីរពេទ្យហើយឥឡូវនេះពួកគេស្ថិតក្នុងស្ថានភាពមានស្ថេរភាព។
មន្រ្តីប៉ូលិសម្នាក់និយាយថា “នៅពេលស្ថានភាពកំពុងតានតឹងក្រុមសកម្មប្រយុទ្ធបាញ់ទៅលើកងកម្លាំងបណ្តាលឱ្យមានការបាញ់កាំភ្លើងចំនួន៤ គ្រាប់។ លោកបន្ថែមថាពួកសកម្មប្រយុទ្ធស្លាប់ជាសមាជិកក្រុមអ៊ីស្លាមនិយមដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន Lashkar-e-Taiba ហើយកម្លាំងសន្តិសុខកំពុងតែធ្វើការដើម្បីកំណត់អត្តសញ្ញាណសមាជិកដែលស្លាប់។
កងកម្លាំងឥណ្ឌារកឃើញស្តុកគ្រាប់រំសេវ និងអាវុធនៅតំបន់ទំនាក់ទំនងដែលកងទ័ពវរសេនីយ៍ឯក Rajesh Kalia ចាត់ទុកថាជាហាងលក់ទំនិញសង្គ្រាម។ ឧបទ្ទវហេតុនេះគឺជាការផ្លាស់ប្តូរ ថ្មីបំផុតមួយរវាងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងកងកម្លាំងសន្តិសុខឥណ្ឌាក្នុងជម្លោះទឹកដី នៅឆ្នាំនេះ។ រហូតមកដល់ពេលនេះ មានការអះអាងថា សមាជិកកងកម្លាំងសន្តិសុខឥណ្ឌាចំនួន ៥៧ នាក់ស្លាប់ និងសមាជិកសកម្មប្រយុទ្ធចំនួន ៦៣ នាក់ក៏ត្រូវគេសម្លាប់ផងដែរ។
ក្នុងខែកុម្ភៈ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយកើតឡើងលើក្បួនដង្ហែរយោធារបស់ឥណ្ឌាសម្លាប់សមាជិកប៉ូលិសប៉ាគីស្ថានចំនួនរាប់សិបនាក់។ ការបំផ្ទុះនេះធ្វើឱ្យមានភាពតានតឹងរវាងភាពតានតឹងរវាងក្រុងញូវដេលីនិងប្រទេសប៉ាគីស្ថានដោយឥណ្ឌាចោទប្រកាន់ថា ពួកគេមិនបានធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងពួកសកម្មប្រយុទ្ធមិនឱ្យធ្វើការវាយប្រហារ។